កម្ពុជា​រំពឹងថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើត​លើក​ម្មករ និយោជិត​នឹង​កាត់បន្ថយ​ច្រើនជាង​មុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2018 ក+ ក-

​ភ្នំពេញ ៖ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​, កម្មវិធី​រោងចក្រ​កាន់តែ ប្រសើរ​នៅ​កម្ពុជា​, អង្គការ​ជី​អាយ​ហ្សិត (GIZ) និង​អង្គការ​សូលី​ដា​រី​ធី សេន​ធ័​រ (Solidarity Center) នៅ​ថ្ងៃទី​២២ មករា ឆ្នាំ​២០១៨​នេះ​សហការគ្នា​រៀបចំ​សិក្ខាសាលា​ជាមួយ​អ្នកពាក់ព័ន្ធ​ស្តីពី​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​គាំពារ​កម្មករ​និ​យោ​- ជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង ដែល​រំពឹងថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត ឡើងលើ​កម្មករនិយោជិត​នឹង​កាត់បន្ថយ​ច្រើន​ក្រោយ​បញ្ជ្រៀប​ការយល់ដឹង​ទៅដល់​ពួកគាត់​។​

​សិក្ខាសាលា​រៀបចំឡើង​នាពេលនេះ​ក្រោម​វត្តមាន​របស់ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ តំណាង​កម្មករ និយោជិត សមាគម​រោងចក្រ​កាត់ដេរ និង​អ្នកពាក់ព័ន្ធ​ដទៃ​ផ្សេងទៀត​សរុប​១០០​នាក់​។​

​ប្រធាន​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា លោកស្រី អេស​ធើរ ជឺ​មែន (Ester Germans) បាន​លើកឡើងថា គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ពិភាក្សា​និង​ទទួលបាន​ការឯកភាព​ពី​គ្រប់ ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​វិស័យនេះ​ទៅលើ​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​គាំពារ​កម្មករនិយោជិត វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង និង​ដើម្បី​ធ្វើ​ការងារ​ជាមួយនឹង​អ្នកពាក់ព័ន្ធ​ដើម្បី​ស្វែង រក​គំនិត​យោបល់​អំពី​របៀប​ដាក់​ឲ្យ​មានការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​។​

​មានប្រសាសន៍​ក្នុង​ពិធី​នាឱកាស​នោះ លោក អ៊ិត សំហេង បាន​បញ្ជាក់ថា ខ្លឹមសា ក្នុង​សេចក្តីព្រាង​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​គាំពារ​កម្មករនិយោជិត​នៅ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង​នេះ​ផ្តោត​សំខាន់​លើ​យុទ្ធសាស្ត្រ​៤​ចំណុច​រួមមាន​១. ការគ្រប់គ្រង​សុវត្ថិភាព ចរាចរណ៍​និង​គណនេយ្យភាព ២.​បង្កើន​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការរៀបចំ​ផែនការ ៣.​បង្កើន សុវត្ថិភាព​យានជំនិះ​និង​មធ្យោបាយ​ធ្វើដំណើរ និង​ទី​៤.​បង្កើន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​ផ្លូវ​។ ដូច្នេះ ការងារ​នេះ​ប្រព្រឹត្តទៅបាន​ជោគជ័យ​ទាល់តែ​មានការ​ចូលរួម​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​ដើម្បី​ទទួលបាន គំនិត​យោបល់​ចាំបាច់​នានា​ទៅលើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​នេះ ទើប​អនុវត្ត​ទៅ​មាន​ប្រសិទ្ធភាព គឺ​អាចជួយ​កាត់បន្ថយ​ជា​អតិបរមា​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករនិយោជិត​វិស័យ​កាត់ដេរ សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង​ហើយ​ដែល​នេះ​ជា​កម្មវត្ថុ និង​ទិសដៅ​សំខាន់​នៃ​ក​ម្ វិធី​សិក្ខា​សិលា នៅថ្ងៃនេះ​។​

​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ក្នុង​ឆ្នាំ​២០១៧ មាន​មនុស្ស ប្រមាណ​១.៧៨០​នាក់ បាន​បាត់​បង់ជីវិត និង​ជាង​០៥​ពាន់​នាក់ រងរបួស​នៅលើ​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​ជនរងគ្រោះ​៨០% ដែល​បាន​ស្លាប់​និង​របួស​មាន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដោយ​ទោចក្រយាន យន្ត​។​
​ដោយឡែក​ទិន្នន័យ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បង្ហាញថា ស្ថាប័ន​នេះ​បាន ផ្តល់​សំណង​ដល់​កម្មករ​ដែល​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាង ៥.៦០០​ករណី ក្នុង​ឆ្នាំ​២០១៦ ដែល​នាំ ឲ្យ​មាន​ជនរងគ្រោះ​ចំនួន​ជាង​០៧​ពាន់​នាក់ ក្នុងនោះ​១០៣​នាក់​បាន​បាត់​បង់ជីវិត​។ ក្នុងនោះ​ចំនួន​៨០% នៃ​ការទាមទារ​សំណង​ពី​គ្រោះថ្នាក់​ចរាចរណ៍​សរុប​គឺជា​ទាមទារ​សំណង​របស់​កម្ម​កាត់ដេ​រ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ហើយ​ក្នុងនោះ​ទាមទារ​សំណង​សម្រាប់​ការបាត់​បង់ជីវិត​មាន​ចំនួន ៤៣​នាក់ ក្នុង​ឆ្នាំ ២០១៦៕ សំអាត​