កម្ពុជា​-​អូស្ត្រាលី បើក​កិច្ចប្រជុំ​ស្តីពី​ការ វិនិយោគ​ក្នុង​វិស័យ​ ​ហេដ្ឋារចនាសម្ព័ន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2018 ក+ ក-

ភ្នំពេញ ៖ មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៣ ត្រូវបាន​យកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​គណៈ​ក​ម្មា​
​ធិ​ការគ្រប់គ្រង​កម្មវិធី​ការវិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រៀបចំឡើង​ដោយ​
​គណៈកម្មាធិការ​នី​ត​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជា​
​មួយ​ស្ថានទូត​អូស្ត្រាលី​កម្ពុជា​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២២ កុម្ភៈ រួម មាន​៖ (១),​របាយការណ៍​វឌ្ឍនភាព​ការងារ​ក្នុង​ឆ្នាំ​២០១៧. (២),​ពិនិត្យ និង​ពិភាក្សា​អំពី​លទ្ធ ភាព​បន្ត​រយៈពេល និង​បន្ថែម​ថវិកា​សម្រាប់​អនុវត្ត​កម្មវិធី និង​(៣) ,​ផែនការ​សកម្មភាព និង​
​ថវិកា ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នី​ត​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី រ៉ូ​ត ស្ទី​វ​វ៉ាត អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អូ​ស្ត្រា លី​ប្រចាំ​កម្ពុជា​។​
កិច្ច​ប្រជុំបាន​ដំណើរការ​ក្នុង​ស្មារតី​ភាពជា​ដៃគូ ដោយ​អង្គ​ប្រជុំបាន​ពិភាក្សា និង​អនុម័ត របាយការណ៍​វឌ្ឍនភាព​ការងារ​ក្នុង​ឆ្នាំ​២០១៧ និង​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៨ ដោយបាន​ឯកភាព​លើ​ទិសដៅ និង​សកម្មភាព​លម្អិត​សម្រាប់​បន្ត​គាំទ្រ​វិស័យ​អគ្គិសនី និង​ទឹក ស្អាត​បន្ថែមទៀត​។​
យោងតាម​សេចក្តី​ជូន​ព័​ត៍​មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអោយដឹងថា រាជ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ សម្រាប់​រយៈ ពេល ៥​ឆ្នាំ ដោយបាន​គ្រោង​ផ្តល់​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៤៥​លាន​ដុល្លារ អូស្ត្រាលី ដែល​គោលបំណង​ចម្បង​នៃ​កម្មវិធី​នេះ គឺ​កសាង​ប្រព័ន្ធ​ចែកចាយ​ថាមពល​អគ្គិសនី និង​ការផលិត​ទឹកស្អាត ការកសាង​ប្រព័ន្ធ​ចែកចាយ​នៅតាម​ទីប្រជុំជន និង​តំបន់​ជនបទ ដើម្បី អោយ​ប្រជាជនមាន​លទ្ធភាព​ប្រើប្រាស់​ច្រើន និង​ប្រសើរ​ជាង​មុន​នូវ​សេវា​ទាំងនេះ ក្នុង​គោល ដៅ​បន្ត​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។ លើសពីនេះ​កម្មវិធី​នេះ​ក៏​រួមចំណែក​អនុវត្ត គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ តាមរយៈ​ការចុះ​កិច្ច សន្យា​ជាមួយ​ប្រតិបត្តិ​ករ​ឯកជន​សម្រាប់​អនុវត្ត​គម្រោង​។​
គិត​ត្រឹម​ឆ្នាំ​២០១៧ កម្មវិធី​នេះ​បានសម្រេច​គាំទ្រ​ប្រតិបត្តិ​ករ​ឯកជន​ចំនួន ៤៥ ក្នុងនោះ ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​ទឹកស្អាត​ចំនួន ៣១​ក្រុមហ៊ុន និង​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​អគ្គិសនី​ចំនួន ១៤​ក្រុម ហ៊ុន ដោយ​ការគាំទ្រ​នេះ​នឹង​ជួយ​ព​ន្លឿ​ន​ការតភ្ជាប់​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី​ជូន គ្រួសារ​ប្រជាជន​នៅ​ជនបទ​ប្រមាណ ១​សែន ៣​ម៉ឺន ៤​ពាន់ ១៩៧​គ្រួសារ ហើយ​សម្រាប់​ឆ្នាំ ២០១៨​នេះ កម្មវិធី​មាន​ផែនការ​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី​ចំនួន ៥២ ក្រុមហ៊ុន​បន្ថែមទៀត​៕