ប៉ូលិស​បង្ហាញមុខ​ជនដៃដល់​ប្រើ​ហិង្សា​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2018 ក+ ក-

​ភ្នំពេញ ៖ ជនដៃដល់​ចំនួន ៣​នាក់ ដែល​ប្រើ​ដុំថ្ម​វាយ​រថយន្ត និង​លោក​បណ្ឌិត ស៊ុយ សារ៉េត ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ រួច បញ្ចូនទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់ ។

​​ជនដៃដល់​ទាំង​៣​នាក់​ក្នុងចំណោម​បក្សពួក ជាច្រើន​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​និង​កំរិតធ្ងន់ សហ​ការណ៍​ជាមួយ នគរបាល​ខណ្ឌទួលគោក និង​ខេត្តកំពង់ធំ ស្រាវជ្រាវ ឃាត់ខ្លួន ជា​បន្តបន្ទាប់ កាលពី ថ្ងៃទី​១៤ ខែ​មិនា និង​ថ្ងៃទី​១៥​ខែ​មិនា ដែល​ក្នុងនោះ​២​នាក់​ឃាត់ខ្លួន នៅក្នុង​មូលដ្ឋាន ខណ្ឌទួលគោក និង​ម្នាក់​ឃាត​ខ្លួន​នៅ​ឃុំ ល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​តាម​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បានអោយដឹងថា ជនសង្ស័យ​ដែល ត្រូវ​ឃាត់ខ្លួន ១ ឈ្មោះ យា​ត ទិ​ត្យា ប្រុស​ហៅ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អា​ស័​យ​ដ្ធា​ន ផ្ទះ​គ្មាន​លេខ ផ្លូវ លេខ ៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ,២. ឈ្មោះ អាន វិ​នទី ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ជាងទង មាន​អាស័យដ្ឋាន សង្កាត់​ផ្សា​ដេប៉ូ​១ ខណ្ឌទួលគោក និង ជនសង្ស័យ ទី​៣ . ឈ្មោះ អាន ផល្លី ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ​ជា​ជនជាតិ​អ៊ិ​ស្លាម ជា​អ្នករត់​ម៉ូតូ​កង់ ៣ មាន​លំនៅ​ផ្ទះ​លេខ ២៥៤១ ផ្លូវជាតិ​លេខ​៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។​

​លោក​វ​រះ​សេនីយ៍ ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា ជនសង្ស័យ ទាំង​៣​នាក់​ជា​ជនដៃដល់ ក្នុងចំណោម​បក្សពួក ប្រមាណ​១១​នាក់ បាន​ប្រើ អំពើ​ហឹ​ង្សា ដោយ​ចេតនា​មាន​ស្ថាន​ទង្ង​ន់​ទោស​(​វាយ​និង​គប់​ដុំថ្ម​បណ្តាលអោយ ជនរងគ្រោះ​ធ្ងន់​និង​វាយកម្ទេច​រថយន្ត បណ្តាលអោយ​ខាត​ស្ទើរ​ទាំងស្រុង​)​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១១​ខែ​មិនា ឆ្នាំ ២១០១៨​នៅ​ចំណុច មុខផ្ទះ​លេខ ១៥១ ផ្លូវ ១៥៦ ក្រុមទី​៣៦​ភូមិ ១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​លោក​វ​រះ​សេនីយ៍ ឯក ប៊ុន សត្យា បាន​បន្តទៀតថា នៅក្នុង​សកម្មភាព​បណ្តាលអោយ​លោក បណ្ឌិត ស៊ុយ សារ៉េត ដែលជា​ម្ចាស់ រថយន្ត រងរបួស​ធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។​

ក្រោយពី​មាន​អំពើ​ហឹ​ង្សា នេះ​កើតឡើង ដោយមាន​បទបញ្ជា​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាល​ជា​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា អោយ កម្លាំង​នគរបាល ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ ហើយ​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ជា​បន្តបន្ទាប់​ចំនួន ៣​នាក់ ដែល​បង្ហាញមុខ​នៅពេលនោះ ។​ចំណែក​ជនសង្ស័យ មួយចំនួន ទៀត ដែល​ក្នុងនោះ មួយចំនួន ត្រូវបាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ ហើយ និង​កំពុងតែ​ស្រាវជ្រាវ​ឃាត​ខ្លួន មក​កាត់ទោស​តាម ច្បាប់​។​
​គួរ​បញ្ជាក់ថា កាលពី​ល្ង​ច​ថ្ងៃទី​១១ ខែ​មិនា មាន​អំពើ​ហឹ​ង្សា មួយ​កើតឡើង។

​ហេតុការណ៍ បើ​ប្រឹ​ង្សា​បាន​កើតឡើង នៅ​ចំណុច ផ្លូវ​លេខ ១៥៦ កែង​ផ្លូវ លេខ ២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ដោយសា​តែ​ហ្វូងមនុស្ស​មួយក្រុម​បាន​ខឹងសម្បា​និង​ចោទ រថយន្ត​របស់លោក បណ្ឌិត ស៊ុយ​សារ៉េត បង្ក​គ្រោះថ្នាក់​មិន​ព្រម​ឈប់ ។​នៅក្នុង​អំពើរ​ហឹ​ង្សា​បណ្តាលអោយ​លោក​បណ្ឌិត រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វ​វៀតណាម ។​បន្ទាប់ពី​មាន​អំពើរ ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា​អោយ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន ជនដៃដល់ និង​ឈានទៅ​ស្រាវជ្រាវ ឃាត​ខ្លួន​បាន​ចំនួន ៣​នាក់​ហើយ​បន្ទាប់ពី​កូនស្រី​របស់ លោក បណ្ឌិត ស៊ុយ សារ៉េត ប្តឹង ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១២០០​លាន​រៀល ។​

​ទាក់ទិន​អំពើរ​ហឹ​ង្សា ជនសង្ស័យ ម្នាក់​ឈ្មោះ អាន ផល្លី​បាន​សារភាព ថា ខ្លួន​បាន​យក​ដុំថ្ម​វាយ​ទៅលើ​រថយន្ត និង លោក​បណ្ឌិត​រូបនោះ​ពិតមែន​បន្ទាប់ពី​មាន​សម្រែក​ចោរៗ​ហើយ​ខ្លួន កំពុងតែ​ផឹកស៊ី​នៅក្បែរ នោះ ។​ចំណែក​ជន​២​នាក់​ទៀត​បាន​សារភាពថា ដោយ​ខឹង រថយន្ត​បើក​ប្រុង​គៀរ​ខ្លួន ហើយ ឃើញ​គេ​ដេញតាម​វា​យក៍ទៅ​វាយ​ដែរ ៕