ឧទ្ធម្ភាគចក្រ​ខ្នាតតូច​មួយគ្រឿង​ហោះ​បុក​សត្វ​ស្លាប​បែក​កញ្ចក់​មុខ ចុះចត​ទាំង​បង្ខំ នៅ​ស្រុក​បរិបូរ​ណ៌
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2018 ក+ ក-

​កំពង់ឆ្នាំង ៖ ឧទ្ធម្ភាគចក្រ​ស៊ីវិល​ខ្នាតតូច​មួយគ្រឿង ហោះ​បុក​សត្វ​ស្លាប​បែក​កញ្ចក់​មុខ បាន ព្យាយាម​ចុះចត​ទាំង​បង្ខំ​លើដី​ចំការ​មួយកន្លែង ក្នុងភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ ផ្អើល​ប្រជាពលរដ្ឋ ទៅ ចោមរោម​មើល ខណៈ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​អន្តរាគមន៍​ជួយ​ការ ពារ​សុវត្ថិភាព​ជូន​អ្នកដំណើរ​ដែលមាន​បុរស​ជា​ជនបរទេស​ចំនួន​២​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​។

ឧ​ទ្ឋ​ម្ភា​គ​ចក្រ​ខ្នាតតូច​មួយគ្រឿង បាន​ព្យាយាម​ចុះចត​ទាំង​បង្ខំ បន្ទាប់​បុក ជាមួយ​សត្វ ស្លាប បណ្តាលអោយ​បែក​កញ្ចក់​ខាងមុខ មិនអាច​ហោះ​ទៅមុខទៀត​បាន ។​​ហេតុការណ៍​នេះ​បានកើត ឡើង នៅវេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌​ខេត្តកំពង់ឆ្នាំង ។​លោក ជាង សុ​វណ្ណា​រិ​ទ្ឋ អធិការនគរបាល ស្រុក​បរិបូរ​ណ៌ បាន​និយាយ​អោយដឹងថា ពិត ជា មាន​ឧ​ទ្ឋ​ម្ភា​គ​ចក្រ​មួយគ្រឿង​ពណ៌​ក្រហម មាន​លេខ​សំគាល់ XU-288 ចុះចត​ដោយ​បង្ខំ​មែន ព្រោះ តែ​បាន​ហោះ​បុក​នឹង​សត្វ​ស្លាប បណ្តាលអោយ​បែក​កញ្ចក់​ខាងមុខ មិនអាច​ហោះ​បន្ត​ទៅមុខ ទៀត បាន ហើយ​បាន​ចុះចត​យ៉ាង​បន្ទាន់ លើដី​ចំការ​របស់​ប្រជាពលរដ្ឋ មួយកន្លែង​នៅ​ជិត​មាត់ទន្លេ ត្រង់ ចំណុច​ភូមិ​ស្ទឹង​ជ្រៅ​។ បន្ទាប់ពី​បាន​ចុះចត​រួច សមត្ថកិច្ច​នគរបាល មូលដ្ឋាន​នៅ​ទីនោះ បាន​ចុះ ទៅ ដល់ និង​បាន​ជួយ​អន្តរា​គម​ការពារ​យន្ត​ហោះ ខាងលើ​នោះ ។លោក​អធិការ​បាន​បន្តថា ក្រោយពេល​ចុះចត គេ​ឃើញ​អ្នកជិះ​លើ​យន្តហោះ​ខ្នាតតូច​នោះ ចំនួន​៣​នាក់ មាន​បុរស​ពីរ​នាក់​ជា​ជនជាតិ​បរទេស និង​ស្រី្ត​ម្នាក់​ជា​ជនជាតិខ្មែរ បាន​ចុះមក​ពីលើ​យន្ត ហោះ ដោយ​ពុំមាន​រងរបួស​អ្វី​ទាំងអស់ ។​ជាមួយគ្នា​នោះ សមត្ថកិច្ច​នគរបាល មូលដ្ឋាន​បាន​សួរនាំ ត្រូវបាន​ស្ត្រី​ជិះ​ក្នុង​យន្តហោះ​ខាងលើ ប្រាប់ថា ក្រុម​របស់​ពួកគាត់​មាន​គោលបំណង​ទៅ​ខេត្ត​សៀម រាប ដោយ​ជិះ​តាម​ដង​ទន្លេ និង​ឆ្លង​បឹង​ទន្លេសាប តែ​ដោយ​ចៃដន្យ​បាន​បុក​នឹង​សត្វ​ស្លាប បណ្តាល អោយ​បែក​កញ្ចក់​មិនអាច​ហោះហើរ​បាន​ទើប​បង្ខំចិត្ត​ចុះចត និង​បាន​ទូរ​សព្ទ័​ទៅខាង​ភ្នំពេញ យក គ្រឿងបន្លាស់​មក​ជួសជុល ដើម្បី​បន្តដំណើរ​ទៅមុខទៀត ។

លោក​បាន​បន្តថា នៅ​ម៉ោង​ប្រមាណ​១ រសៀល មាន​យន្តហោះ​ខ្នាតតូច​មួយគ្រឿង បាន​ហោះ​មក​ជិ​យ​ពិនិត្យមើល រួច​ក៍​ហោះ​ត្រឡប់ ទៅ វិញ​បាត់ ទំនងជា​ទៅយក​គ្រឿងបន្លាស់​មក​ជួសជុល​៕​