ការកាប់បំផ្លាញ​ព្រៃ​អង់​តែ​ន កាន់តែ​រីក​រាលដាល តែ​សមត្ថកិច្ច​ថា គ្មាន​ការពិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2018 ក+ ក-

​កំពង់ធំ ៖ បច្ចុប្បន្ន ដែន​ព្រៃ​អង់​តែ​ន ដែលជា​ព្រៃ​សម្រាប់​រង្វាស់​ទឹក​វាលទំនាប​អាស៊ី​មូសុង ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជប៉ុន នោះ ត្រូវបាន​ទទួលរង​ការ កាប់បំផ្លាញ កាន់តែ​រីក​រាលដាល ដែល​សាធារណជន​ប៉ាន់ប្រមាណ​ថា បើ​នៅតែ​បែបនេះ គឺ​យ៉ាង យូរ​២​ឆ្នាំ​ទៀត នឹង​ខ្ទេច​គ្មាន​សល់ ជាពិសេស​ដើមឈើ​ធំៗ​។​
​ខាងក្នុង​ដែន​ព្រៃ​អង់​តែ​ន​នេះ នៅ​កន្លែង​ខ្លះ ត្រូវបាន​កាប់​រុករាន​យក​ដី​ថ្មីៗ ចំណែក​កន្លែង ចាស់​ខ្លះទៀត ត្រូវបាន​កាប់​ពង្រីក ហើយ​ដុតបំផ្លាញ ឯ​ដើមឈើ​ធំៗ​ដែល​ពុំ​សូវ​មានតម្លៃ នៅជាប់ នឹង​ផ្លូវ ដែល​ពីមុន​នៅ​សេសសល់​១​ដើមៗ​នោះ ឥឡូវ​គឺ​បង្ហើយ​អស់ហើយ ចំណែកឯ​សមត្ថកិច្ច បរិស្ថាន និង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ដែល​ដែន​សមត្ថកិច្ច​នៅ​ទីនោះ នៅតែ​កុ​ហស​មេៗ​ថា ការ ចុះផ្សាយ របស់​អ្នកសារព័ត៌មាន គ្មាន​ការពិត​។​
​កន្លងមក សមត្ថកិច្ច​រាជ​អាវុធហត្ថ ស្រុក​សន្ទុក ក៏បាន​បង្ក្រាប​ឈើ​ហ៊ុ​ប ជ្រុង ហ៊ុ​ប​មូល ជា បន្តបន្ទាប់ ដែល​ជន​ទុច្ចរិត​ដឹកជញ្ជូន​មក​លាក់ទុក នៅ​មូលដ្ឋាន​ឃុំ​កំពង់ថ្ម ក្នុងភូមិ​ស្នោ​ខ្លី ហើយ សមត្ថកិច្ច​នេះ ក៏​ទទួលស្គាល់ថា បទល្មើស​នេះ គឺ​ដឹក​ចេញពី​ព្រៃ​អង់​តែ​ន ដោយឡែក​ទីតាំង អារ ច្រៀក ឈើ​ខុសច្បាប់ នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង និង​ភូមិ​កំពុង​ស្ដេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ក៏​ជន​ប្រព្រឹត្ត​ទាំងនោះ បាន​ប្រាប់ថា គឺ​ដឹក ចេញពី​ព្រៃ​អង់​តែ​ន និង​ដឹក​ចេញពី​ឃុំ​សុខ​ចិត្រ និង ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ដែល​បង្ហូរ​ចេញពី​ដែន​ព្រៃ​ឡង់​។​
​បើ​យោងតាម​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ដែន​ព្រៃ​អង់​តែ​ន គឺ​ការពារ ដោយ សមត្ថកិច្ច​បរិស្ថាន និង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ការកាប់​ព្រៃ​ពង្រីក​យក​ដី និង​អារ​កាប់ ដើម ឈើ​ធំៗ គឺ​កើតមាន​ជាង​មុន ក្រោម​សកម្មភាព​ប្រព័ន្ធ​ការពារ គគ្រឹកគគ្រេង បង្អួត​ប្រជាពលរដ្ឋ ។​

​ប្រភពព័ត៌មាន​នេះ បាន​បញ្ចា​ក់ថា លោក​មន្ត្រី​បរិស្ថាន​ឈ្មោះ ចិត ជា​មេ​ប្រចាំ​នៅ​ចំណុច​៤៤ នោះ គឺ​ប្រមូល​លុយ​មិនតិច​ទេ ដោយ​ឲ្យ​ឈ្មោះ យ​ត នៅ​ភូមិ​តា​ម៉ិ​ញ ដែល​អះអាងថា ខ្លូន​ជាម​ន្ត្រី យោធា​ស្រុក​សន្ទុក​នៅ​ជាមួយ​សមត្ថកិច្ច​បរិស្ថាន​នោះ​ជា​អ្នក​ចេញមុខ​យកលុយ និង​ក៏​ជា​អ្នកកាង បទល្មើស​ព្រៃឈើ នៅ​ទី​នោះដែរ ដោយ​១​គោយន្ត​កន្ត្រៃ គឺ​យក​១៣​ម៉ឺន​រៀល ចំណែក​ប្រជាពលរដ្ឋ ដឹកឈើ​បង្គោលគ្រាក់​តិចតួច គឺ​ចាប់​ខ្ទេច​គ្មាន​សល់ បើ​គ្មាន​ឲ្យ​លុយ​ពួកគេ​នោះ ជាមួយគ្នានេះ ក៏ មាន​អ្នក​រត់ការ​បទល្មើស​ព្រៃ​ឈើ ដឹក​តាម រទេះគោ ក្របី និង គោយន្ត​កន្ត្រៃ​ផងដែរ គឺជា​លោក​ដឺ​បេ ម្នាក់​។​

​ទាក់ទិន​ព័ត៌មាន​ខាងលើនេះ មន្ត្រី​ជំនាញ ដែលមាន​ដែន​សមត្ថកិច្ច​នៅ​ទីនោះ បាន​ត្រឹម​ឆ្លើយ ថា អត់​ដឹង ហើយ​ការចេញផ្សាយ​របស់​អ្នកសារព័ត៌មាន មិនមាន​ដាក់​ចំណុច ច្បាស់លាស់​។​
​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះទៅ​ដល់​ដែន​ព្រៃ​អង់​តែ​ន ដោយមាន​ការនាំ​បង្ហាញ ពី​ប្រជាពលរដ្ឋ​ផង​នោះ បាន​ឲ្យ​ដឹងថា ចំណុច​ដែល​រង​ការកាប់​បំ​ផ្ល​ញ​ថ្មីៗ មាន​ភ្នក់ភ្លើង​នៅ​ហុយៗ​នៅឡើយ មាន​ចំណុច​៤៤ ខាងក្រោយ​ផ្ទះសំណាក់​ឯកឧត្ដម ងួន ញ៉ិល ប្រមាណ​២០០​ម៉ែត្រ ,​ម្ដុំ​ដង​អង់​តែ​ន និង​ចំណុច​អូរ​ដៃ​ជ្រៃ ហើយ​មាន​គំនរ​ឈើ​ប្រភេទ មានតម្លៃ (​ដួងចែម​) នៅតាម​ផ្លូវ​ក្នុងព្រៃ​អង់​តែ​ន មួយចំនួន​ផងដែរ​៕