កម្ពុជា ថៃ និង​វៀតណាម ព្រមព្រៀង​ផ្លាស់ប្តូរ​បន្លែ និង​ផ្លែឈើ​៦​មុខ​ពី​ខែមិថុនា​ តទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2018 ក+ ក-

​ភ្នំពេញ ៖ អង្គការ GIZ ឧបត្ថម្ភ​ឲ្យ​មន្ត្រី​កសិកម្ម​នៃ​ប្រទេស​ជំ​នួ​៣ កម្ពុជា ថៃ និង​វៀតណាម សម្របសម្រួល​គ្នា ដល់​ការដោះដូរ​ទំនិញ​កសិកម្ម ដែល​ងាយ​នឹង​ខូចគុណភាព មាន​បន្លែ និង​ផ្លែឈើ សរុប​ចំនួន​៦​មុខ ឲ្យ​មានការ​សម្របសម្រួល​គ្នា​បាន​លឿន​ពី​ការប្រើ​ពេល​យូរ​មក​កាន់តែ​ខ្លី​ជាង​រយៈ​ពេលមុនៗ ហើយ​ត្រូវគោរព​ស្តង់ដារ នៃ​ការព្រមព្រៀង​ក្នុងការ​ប្រជុំ​។​

​ប្រទេស​៣ គឺ​កម្ពុជា ថៃ និង វៀតណាម សំរេច​ធ្វើ​លំហូរ ពាណិជ្ជកម្ម បន្លែ​និង​ផ្លែឈើ ៦​មុខ ទៅវិញទៅមក​នៅ​ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​សម្រួល​ដល់​ការធានា មិន​ឲ្យ​ខូចគុណភាព​។​

​ការសម្រេច​លំហូរ​ពាណិជ្ជកម្ម ផ្លែឈើ មាន​ស្រការ​នាគ ស្វាយ មៀន គូលែន ចេក និង​បន្លែ ម្ទេស ទៅកាន់​ប្រទេស វៀតណាម ថៃ និង​កម្ពុជា ឲ្យ​ទាន់ពេល​មិ​ឲ្យ​ខូចគុណភាព​នោះ បានធ្វើ​ឡើង ក្រោយពី​មាន​កិច្ចប្រជុំ​ចំនួន​២​លើក របស់​មន្ត្រី​ជំនាញ​កសិកម្ម តំណាង​ឲ្យ​ប្រទេស​ទាំង​៣ ដែល​រៀបចំ និង​ជួយឧបត្ថម្ភ​ដោយ​អង្គការ GIZ​។​

​តំណាង​អង្គការ​GIZ ប្រចាំ​ក្រុង​បាក​កក ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា កាលពី​ខែតុលា ឆ្នាំ​២០១៧ មន្ត្រី​កសិកម្ម​តំណាង​ប្រទេស​ទាំង​៣ បាន​យល់​ស្របគ្នា​ថា​យក​បន្លែ និង​ផ្លែឈើ​ទាំង​៦​មុខ​នេះ សម្រាប់​ដោះដូរ​ទំនិញ​ទៅវិញទៅមក​។ បន្លែ និង​ផ្លែឈើ​ទាំង​៦​មុខ​នោះ​រួម មាន ស្រការ​នាគ ស្វាយ មៀន គូលែន ចេក និង​ម្ទេស សុទ្ធតែ​ឆាប់​ខូចគុណភាព ប្រសិនបើ​ការសម្របសម្រួល​ទំនិញ​កសិកម្ម​ឆ្លងដែន ត្រូវបាន​ពន្យារ​យូរថ្ងៃ​។ ក្រោយ​ការប្រជុំ​វាយតម្លៃ នៅក្នុង​ខែតុលា ឆ្នាំមុន និង​សិក្ខាសាលា​ថ្នាក់​តំបន់​២​ថ្ងៃ គឺ​២៦ និង​២៧​ខែមេសា ឆ្នាំ​២០១៨ នេះ អង្គប្រជុំ បា​នរក​និតិ​វិធី នៃ​ការអនុវត្ត​ជាក់ស្តែង បទបញ្ញត្តិ​ផ្សេងៗ មក​ពិនិត្យ​បញ្ចូល​គ្នា ដើម្បី​ផ្ទៀងផ្ទាត់​រក​ចំណុច​ខ្វះ ខាត និង​អនុសាសន៍ ដើម្បី​ឲ្យ​តំណាង​ប្រទេស​ទាំង​៣​នោះ អនុម័ត​ទៅលើ​អ្វីដែល​សម្រេច នៅក្នុង​សិក្ខា​សាល​ថ្នាក់​តំបន់ ស្តីពី​ការវាយតម្លៃ អំពី​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​សម្រាប់​ទំនិញ​កសិកម្ម នៅក្នុង​តំន​ប់​អាស៊ាន​រួច ទើប​យក​ការអនុម័ត​នោះ ទៅ​ប្រជុំ​គណៈកម្មាការ​តម្រង់ទិស​គម្រោង​បន្តទៀត នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា​ឆ្នាំ​២០១៨​។​ ​លោកស្រី​បន្តថា អនុសាសន៍​ក្នុង​កិច្ចប្រជុំ​គណៈកម្មាការ​តម្រង់ទិស​គម្រោង គឺមាន ៣​ចំនុច​៖

​ទី​១​ការបកប្រែ​ភាសា​បច្ចេក​ទេស ពី​ភាសា​អង់គ្លេស ទៅជា​ភាសាជាតិ​នីមួយៗ​។ ទី​២ ការ ប្រើ​គេហទំព័រ​រួមគ្នា​របស់​ប្រទេស​ទាំង​៣ សម្រាប់​ងាយស្រួល​ដល់​ទំនាក់ទំនង​ចែករំលែក ព័ត៌មាន និង​ទី​៣ ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព របស់​មន្ត្រី​តាម​ព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ អនុវត្ត​ការងារ​ដោះដូរ ទំនិញ​កសិកម្ម​ឆ្លងដែន ទាំង​៣​ប្រទេស​នេះ ​៖

​នៅក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី​ការវាយតម្លៃ​អំពី កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម សម្រាប់​ទំនិញ​កសិកម្ម​នោះ ប្រទេស​កម្ពុជា​មិនទាន់មាន កសិដ្ឋាន​ធំ​ទូលាយ ដាំ​ដើម​គូលែន ច្រើន​ទេ​។ ប៉ុន្តែ​បាន​ចូលរួម ក្នុងការ​លំហូរ​ផ្លែ​គូលែន​នោះ មក​កម្ពុជា​។​

​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ បង្ហាញ ថា​ឆ្នាំ​២០១៦​វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក ២៦,៣% នៃ​ផលិតផល​សរុប​ក្នុងស្រុក​។​

​ការរីកចម្រើន​នៃ​វិស័យ​កសិកម្ម​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា សម្រេចបាន​សន្តិសុខ​ស្បៀង ចាប់ពី​ឆ្នាំ ១៩៩៥​មក មាន​សល់​ស្បៀង​ក្នុង​១​ឆ្នាំៗ រាប់លាន​តោន សម្រាប់​បម្រើការ​កែច្នៃ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​៕