រថយន្ត​ដឹក​ផ្លែស្វាយ បុក​រថយន្ត​ដឹក​ត្រី​​ក្រឡាប់​បះជើង​លើ​ថ្នល់ជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2018 ក+ ក-

​ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ត្រីប្រឡាក់ មួយគ្រឿង បាន​ក្រឡាប់​បះជើង នៅ​កណ្ដាល​ថ្នល់​បន្ទាប់ពី​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​បុក​ពីក្រោយ​ពេញទំហឹង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង 4 និង​15 នាទី​ព្រឹក​ថ្ងៃទី 27 ខែមេសា​ឆ្នាំ 2018 នៅ​ចំណុច​មុខ​វត្ត​ខ្សា​ម​ក្រុង​ភូមិ ២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​បានអោយដឹងថាៈ មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ពោធិសាត់ 3A 44 69 បើកបរ​ដោយ​បុរស ឈ្មោះ​ហ៊ុយ ចាន់នី អាយុ 37 ឆ្នាំមាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​បើក​ដល់​ចំណុចកើតហេតុ​ក៏បាន​ឈប់​រថយន្ត​ចុះទៅ​បត់ជើង ភ្លាមនោះ​ក៍មាន​រថយន្ត មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ចាម 3a 1825 បើកបរ​ដោយ​បុរស​ឈ្មោះ ផាន រឿន ភេទ​ប្រុស​អាយុ 32 ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូររូង ឃុំ​ក្រវ៉ា​ញ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​បើក​មកពី​ក្រោយ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ឈប់​ស្ងៀម​ក្រឡាប់​បះជើង តែម្ដង សំណាងល្អ មិនមាន​នរណាម្នាក់​បាន​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះទេ ។

ក្រោយ​កើតហេតុ​គេ​ឃើញ​ត្រីប្រឡាក់​ជាច្រើន​បាន​ធ្លាក់​ពេញ​លើ​ថ្នល់ជាតិ ហើយ​ត្រូវបាន​ម្ចាស់ យក​រថយន្ត​មក​សាង​ត្រី ដើម្បី ដឹក​បន្ត​ទៅមុខទៀត ។

​ប្រភព​ដដែល​បានអោយដឹងថាៈ ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​រងគ្រោះ​ទារ​សំនង​ចំនួន 5000 ដុល្លារ​ដើម្បី​បញ្ចប់រឿង​ក​ន្តែ​ភាគី​បង្ករ​សុំ​ត្រឹម 2000 ដុល្លារ​តែ​មិន​ត្រូវរ៉ូវ​គ្នា​ទើប​សមត្ថកិច្ច ស្ទូច​យក​រថយន្ត​ទាំង​២ គ្រឿង​មក​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​ដើម្បី​រងចាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕