ភ្នំភ្លើងនៅលើកោះ ហាវ៉ៃ សហរដ្ឋអាមេរិក បន្តផ្ទុះចូលដល់ថ្ងៃទី 19 ហើយនៅ មិនទាន់បង្ហាញសញ្ញាចុះថយនៅឡើយ ពិសេសកំអែរដែលផុសចេញពីមាត់រណ្ដៅមានកាន់តែច្រើន ចំណែកភ្នាក់ងារភូមិសាស្ត្រ និងអាជ្ញាធរ បង្កើនការព្រមាន នៅពេល ដែលកំអែរហូរហៀរទៅដល់សមុទ្រ បញ្ចេញសារធាតុពុលដែលគ្រោះថ្នាក់ ។
មុនពេលទៅដល់សមុទ្រ, កំអែរភ្នំភ្លើង បានបំផ្លាញផ្ទះជាច្រើនខ្នង និងរោងចក្រអគ្គីសនីនៅលើកោះ ហាវ៉ៃ ។ ភ្នាក់ងារការពារជនស៊ីវិល និងមន្ត្រីភូមិសាស្ត្រ កំពុងតាមដានស្ថាន ភាពភ្នំភ្លើង ដែលបញ្ចេញកំអែរពណ៌ក្រហម ។ សំណង់ជាច្រើននឹងប្រឈមចំពោះការបំផ្លាញដោយកំអែរភ្នំភ្លើង ទាមទារឲ្យជញ្ជូនសម្ភារៈចេញជាបន្ទាន់ ក្នុងនោះមានស្ថានីយ៍ផលិតចរន្តអគ្គិសនី ដែលមានប្រេងរាប់ម៉ឺនធុង និង បិទអណ្ដូងក្រោមដីយ៉ាងតិច 11 កន្លែង នៅពេលកំអែរស្ថិតនៅជាង 200 ម៉ែត្រ ។ មន្ត្រីភូមិសាស្ត្រនិយាយ នៅពេលរោង ចក្រផលិតអគ្គីសនីត្រូវបានឆាប់ឆេះ វាបញ្ចេញកម្ដៅ និងចំហាយធាតុពុលគ្រោះថ្នាក់ ។
ភ្នាក់ងារភូមិសាស្ត្រកោះ ហាវៃ បានឲ្យដឹងថា ល្បឿននៃការហូររបស់កំអែរភ្នំភ្លើង លឿន ជាងមុនទ្វេរដង ឆ្ពោះទៅទិសខាងកើតនៃកោះ Big Island បណ្ដាលឲ្យលិចបឹងធំមួយ ហើយបន្តហូរហៀរចេញពីបឹង ឆ្ពោះទៅទិសខាងកើត ឆ្លងកាត់មហាវិថី និងទីប្រជុំជន ដែលមានមនុស្សរស់នៅរាប់ពាន់នាក់ ។ កោះ Big Island ដែលជាកោះមួយ ក្នុងរដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរប្រកាសអាសន្ន ដោយសារកំអែរភ្នំភ្លើង កំពុងហូរហៀរ រាលដាលកាន់តែខ្លាំង បង្ខំឲ្យជម្លៀសមនុស្សចេញពីស្រុកភូមិនានា នៅជុំវិញតំបន់ផ្ទុះ ភ្នំភ្លើង៕