ការស្វែងរក​យន្តហោះ MH370 របស់​ម៉ាឡេស៊ី និង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2018 ក+ ក-

ម៉ាឡេស៊ី ៖ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក អាន់​ថូ​នី ឡុ​ក និយាយថា ការស្វែងរក​ជា លក្ខណៈ​ឯកជន ដោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក នូវ​ជើងហោះហើរ MH370 របស់​ក្រុម ហ៊ុន​អាកាសចរ​ណ៏​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​បាត់ដាន​កាលពី​ឆ្នាំ ២០១៤ ក្នុង​ភាព អាថ កំបាំង នៃ​វិស័យ​អាកាសចរ​ណ៏​ធំ​បំផុត​លើ​ពិភពលោក និង​បញ្ចប់​នៅ ថ្ងៃ ទី​២៩ ខែ ឧសភា ខាងមុខនេះ​។ គួ​រំលឹកថា ជើងហោះហើរ MH370 កំពុង​ផ្ទុក​មនុស្ស ២៣៩​នាក់ បាន​បាត់ ដាន ក្នុង​ផ្លូវ​ហោះហើរ ចេញពី​ទីក្រុង​កូ​ឡា​ឡំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅកាន់ ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៤​។ កាលពី​ខែមករា ប្រទេស​ម៉ាឡេស៊ី បាន​ព្រមព្រៀង ចំណាយ​ថវិកា​ចំនួន ៧០​លាន​ដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន Ocean Infinity មាន​មូលដ្ឋាន​នៅ រដ្ឋ​ហូ​ស​ស្តុ​ន សហរដ្ឋអាមេរិក ប្រសិនបើ​ក្រុមហ៊ុន​នេះ ស្វែង​រកឃើញ យន្តហោះ​អំឡុងពេល​ស្វែងរក ៩០​ថ្ងៃ នៅ​មហាសមុទ្រ​ឥណ្ឌា ភាគខាងត្បូង​។ នាវា​ស្វែង រក​របស់​ក្រុមហ៊ុន Ocean Infinity បានបញ្ចប់ តំបន់​គោលដៅ​ស្រាវជ្រាវ​របស់ខ្លួន នៅក្នុង ខែ មេសា ហើយ​បានស្នើរ​សុំ​ការពន្យា​ពេល រហូតដល់​ថ្ងៃទី​២៩ ខែឧសភា នេះ​៕