​ក្នុង​១០​ប្រទេស កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ដែល​ពេញនិយម​សម្រាប់​ជនបរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ការស្ទង់មតិ​ថ្មី​មួយ បង្ហាញថា ប្រទេស​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែលមាន​ការពេញនិយម​បំផុត​សម្រាប់​ជនបរទេស តែ​ក៏មាន​ការព្រួយបារម្ភ​ដែរ​ថា បញ្ហា​សណ្តាប់ធ្នាប់​ក្នុង​ទីក្រុង​នឹង​អាច​ប៉ះពាល់​ដល់​ដំណើរ​អ្នកទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​។

​យោងតាម​បណ្តាញ​បរទេស​ធំ​បំផុត​លើ​ពិភពលោក Inter Nations ដែល​បាន​ស្ទង់​មតិ​ប្រជាជន​ចំនួន ១​ម៉ឺន​៣​ពាន់​នាក់ មកពី​១៦៦​ប្រទេស ជា​លទ្ធផល​បាន​រកឃើញថា ប្រទេស​ចំនួន​១០ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ជា​ប្រទេស និង​តំបន់​ដែល​ពេញនិយម​បំផុត​សម្រាប់​ជនបរទេស ក្នុងនោះ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤​។

​ទោះជា​យ៉ាងណា​ការសិក្សា​នេះ មិនបាន​បញ្ជាក់​ជាក់លាក់​នូវ​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ ដែល​បានធ្វើ​ដើម្បី​វាយតម្លៃ​បែបនេះ​នោះទេ​។ បើតាម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ យល់ឃើញថា ការវាយតម្លៃ​នេះ គឺ​ស័ក្តិសម​សម្រាប់​បរិយាកាស​ជារួម​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​បើ​គិតពី​ផាសុខភាព និង​សុវត្ថិភាព​ក្នុង​ការរស់នៅ​កម្ពុជា គឺ​មិនទាន់មាន​ភាព​ទាក់ទាញ​ខ្លាំង​នៅឡើយ​ទេ​។

​ដោយឡែក បើ​មើល​តាម​ស្ថាន​ជាក់ស្តែង​សម្រាប់​ទីក្រុង​ភ្នំពេញ ដែលជា​បេះដូង​របស់​ប្រទេស​កម្ពុជា ឃើញថា មាន​ចំនួន​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​តិច​នៅឡើយ ធៀប​នឹង​ទីក្រុង​ធំៗ​នៃ​ប្រទេស​នានា​ក្នុង​តំបន់ ប៉ុន្តែ​អ្វី​ជា​បញ្ហា​ចោទ​ដែល​អាច​នឹង​បង្ករ​ការលំបាក និង ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​នោះ គឺ​ការកកស្ទះ​ចរាចរណ៍ បណ្តាលមកពី បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ជាដើម​។

​យោងតាម​ការសិក្សា​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន CBRE Cambodia កាលពី​ឆ្នាំមុន បាន​រកឃើញថា តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មាន​ប្រជាជន​រស់នៅ​ចំនួន​១៨០០​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ ខណៈ​ទីក្រុង​ហូ​ជី​ម៉ិ​ញ មាន​ប្រជាពលរដ្ឋ​រស់នៅ​៦០០០​នាក់ ទីក្រុង​បាងកក​ចំនួន​៧០០០​នាក់ និង​ទីក្រុង​រ៉ង់​ហ្គូ​ន​មាន​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​ចំនួន​៨០០០​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​៕

​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ស្នើ​ទៅ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ជាក់លាក់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ប្រេងសាំង​ក្នុងប្រទេស​កម្ពុជា ខណៈ រដ្ឋាភិបាល​ហាក់​មិនទាន់​រកឃើញ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​នៅឡើយ​។​នេះ​ប់​តាម​ការផ្សាយ​របស់ វី​អូ​ឌី ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែឧសភា នេះ​។​

​គួររំលឹកថា ចាប់តាំងពី​សប្ដាហ៍​ទី​២ ដើមខែ​ឧសភា​នេះ គេ​សង្កេតឃើញ តម្លៃ​ប្រេងឥន្ធនៈ​ក្នុងប្រទេស​កម្ពុជា បានចាប់ផ្ដើម​ហក់​ឡើង ដោយ​ប្រេងសាំង​ធម្មតា មានតម្លៃ ៤ ១៥០​រៀល និង​ប្រេងម៉ាស៊ូត តម្លៃ ៤ ០០០​រៀល ក្នុង​មួយ​លីត្រ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ទៀតថា តម្លៃ​ប្រេងសាំង​ធម្មតា នឹង​កើនឡើង ១៥០​រៀល ពោលគឺ​មានតម្លៃ ៤៣០០​រៀល ខណៈ ប្រេងម៉ាស៊ូត​នឹង​ឡើងដល់ ៤ ១០០​រៀល សម្រាប់​រយៈពេល ១០​ថ្ងៃ​ទៅមុខទៀត ចាប់ពី​ថ្ងៃទី​២២​ឧសភា រហូតដល់​ថ្ងៃទី​១​មិថុនា​។​

​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ រដ្ឋាភិបាល​ថៃ បាន​ត្រៀម​បញ្ចប់​ថវិកា ១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ស្កាត់​ការឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ខណៈ ប្រេងសាំង​ក្នុងប្រទេស​នេះ មានតម្លៃ ៣៨០០​រៀល ហើយនឹង​បន្ដ​ថេរ​បែបនេះ បើ​គោលនយោបាយ​ទប់ស្កាត់​កុំ​ឲ្យ​សាំង​ឡើងថ្លៃ ទទួលបាន​ជោគជ័យ​។ នេះ​ដោយ​យោងតាម​សារព័ត៌មាន​ថៃ The Nations ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ យល់ថា ការបន្ដ​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេងសាំង​នៅ​ប្រទេស​កម្ពុជា នឹង​បង្ក​ផលប៉ះពាល់​ជាច្រើន ដូចជា ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ប៉ះពាល់​ការដឹកជញ្ជូន​ទំនិញ​ទៅ​ក្រៅប្រទេស និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​បោះទុន​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​នេះ ដូច​ទៅនឹង​ប្រទេស​ក្បែរ​ខាង​កម្ពុជា ខណៈ លោក​ក៏​រិះគន់ថា មន្ដ្រី​រដ្ឋាភិបាល​ខ្លះ មិនសូវ​ខ្វល់ខ្វាយ​ពី​ពលរដ្ឋ ចំពោះ​ការចំណាយ​លើ​ប្រេងសាំង​នោះទេ​។

​យើង​នៅតែ​ចង់ឃើញ​រដ្ឋាភិបាល​បោះទុន​បន្ថែម​សម្រាប់​ទប់​ជាមួយ​តម្លៃ​សាំង​ដែល​ឡើងថ្លៃ​នេះ​។ នៅ​បណ្ដា​ប្រទេស​មួយចំនួន គេ​បានចេញ​ទុន​ដើម្បី​ទប់​តម្លៃ​សាំង ការយកចិត្តទុកដាក់​ដែលមាន​កម្រិត គឺជា​អ្វីមួយ​កំពុង​កើតឡើង ព្រោះ​អ្នកធំៗ គាត់​មិនសូវ​ខ្វល់​ដែរ​ទេ ព្រោះ​គាត់​ចាក់ គាត់​មាន​ប៉ុង​សាំង ខ្ញុំ​មើលទៅ​គាត់​មិនសូវ​ជា​ខ្វល់ខ្វាយ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក ង៉ែត ជូ រិះគន់​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា យន្ដការ​ត្រួតពិនិត្យ​តម្លៃ​របស់​រដ្ឋាភិបាល ហាក់​មិនទាន់​ឆ្លើយតប​នឹង​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។ ករណីនេះ លោក​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​មាន​យន្ដការ​បន្ធូរបន្ថយ​ក​ម្រិ​ត​ពន្ធ​នៃ​ការ​នាំចូល​ប្រេងសាំង ទើប​អាច​ការពារ​កុំ​ឲ្យ​សាំង​ឡើងថ្លៃ​បាន​។​ការឡើង​ថ្លៃ​នេះ​អាចជា​បច្ច័យ​មិនល្អ​ដែល​នាំអោយមាន​អតិផរណា (​ទំនិញ​ឡើងថ្លៃ​) និង​បង្អាក់​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ រដ្ឋាភិបាល​គួរ​មាន​យន្តការ​ផ្សេងទៀត ដូចជា​បន្ធូរ​កំរិត​ព​ន្ធ​នាំចូល​។​

​លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ ប៉ុន្ដែ ទូរ​សព្ទ​ចុច​ចូល គ្មាន​អ្នកទទួល​។​

​យ៉ាងណាក៏ដោយ លោក ស៊ា​ង ថៃ ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​នៅថ្ងៃនេះ​ថា ការឡើង​ថ្លៃ នៃ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្ដរជាតិ បានធ្វើ​ឲ្យ​តម្លៃ​ប្រេង​ក្នុងប្រទេស​កម្ពុជា ហក់​ឡើង​។ លោក​ថា ក្រសួង​ចំនួន​៣ គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ជួបពិភាក្សា​គ្នា​រក​ដំណោះស្រាយ ប៉ុន្ដែ មិនទាន់​ជ្រើស​យក​វិធានការ​ណាមួយ​ជាក់លាក់​នោះទេ​។​លោក​បន្ដថា ក្រសួង​ពាក់ព័ន្ធ កំពុង​តាមដាន​ពី​បញ្ហា​ប្រេង​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​ចាត់វិធានការ​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​៕