ថាមពល​សូ​ឡា កំពុង​ជួយ​យ៉ាងសំខាន់​ដល់​ការរស់នៅ​របស់​ជនភៀសខ្លួន ភាគ​ខាងជើង​ស៊ី​រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

ស៊ី​រី ៖ ថាមពល​ប្រព័ន្ធ​ព្រះអាទិត្យ ឬ​សូ​ឡា កំពុង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ការរស់នៅ របស់​ជនភៀសខ្លួន​ស៊ី​រី ក្នុង​ជំរុំ​ហ្សា​តា​រី ក្នុងប្រទេស​ហ្សកដានី និង​បាន​ជួយ​កាត់បន្ថយ វិបត្តិ ថាមពល​របស់​ប្រទេស​ហ្សកដានី​ផងដែរ​។

​រយៈពេល​៧​ឆ្នាំ ធ្លាក់​ក្នុង​វិបត្តិ ស៊ី​រី សេចក្តី សង្ឃឹម របស់​ជនភៀសខ្លួន ក្នុងប្រទេស ហ្សកដានី ក្នុងការ​ត្រឡប់​ទៅកាន់​ប្រទេស របស់​ពួកគេ​វិញ មាន​តិចតួច ប៉ុន្តែ ជីវិត​រស់នៅ មានការ​ប្រសើរឡើង នៅក្នុង​ប្រទេស​ហ្ស​ក ដា​នី​។

​ហ្សា​តា​រី គឺជា ជា​ជំរុំ​ជនភៀសខ្លួន​មួយកន្លែង សាងសង់​ដោយ ស្នងការ​ជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន UNHCR ដែល​ជំរុំ​បានទទួល​ជន ភៀសខ្លួន​ស៊ី​រី ប្រមាណ ១​សែន​នាក់ ចាប់តាំងពី​ខែ សីហា ឆ្នាំ​២០១២​។ បច្ចុប្បន្ននេះ រោងចក្រ​ថាមពល ប្រព័ន្ធ​ព្រះអាទិត្យ មាន​បន្ទាះ​សូ​ឡា ៤​ពាន់​បន្ទះ ដែល​ដាក់​ឲ្យ​ប្រើ ប្រាស់​នៅ​ជំរុំ ដែលមាន ទំហំ បី​ដង​នៃ​តារាង​បាល់ទាត់​។ វា​ជាការ​បង្កើតឡើង​ធំ​បំផុត ក្នុង​ជំរុំ​ជនភៀសខ្លួន លើ ពិភពលោក​។

​រោងចក្រ​ប្រព័ន្ធ​ព្រះអាទិត្យ​នេះ និង​អាចជួយ ផ្គត់ផ្គង់ ជនភៀសខ្លួន នៅ​ជំរុំ ហ្សា​តា​រី ដែលមាន​ចំនួន​អគ្គីសនី​សរុប ១២​ទៅ​១៤​ម៉ោង ក្នុង​មួយថ្ងៃ​។ មុនពេល​មាន រោងចក្រ​ប្រព័ន្ធ​ព្រះអាទិត្យ យើង​បាន​ប្រើប្រាស់​ការផ្គត់ផ្គង់ ជា​មធ្យម​៨​ម៉ោង ។

ជាការ​បន្ថែម រោងចក្រ​នេះ អាចជួយ​សន្សំ​ថវិកា​បាន 5.8 លាន​ដុល្លារ សំរាប់​ស្នងការ ជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន UNHCR លើ​មូលដ្ឋាន​ប្រចាំ ឆ្នាំ និង​ជួយ​សន្សំ ប្រាក់​ជាច្រើន​លាន​ដុល្លារ​ទៀត លើ​វិ​ក័យ​ប​ត្រ អគ្គីសនី របស់​រដ្ឋាភិបាល ហ្សកដានី​។ ខណៈ​ជា​ប្រទេសមួយ កំពុង​ទទួលរង ការខ្វះ ខាត​ថាមពល ប្រទេស​ហ្ស​ក ដា​នី រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បាន​ស្វែងរក​ការប្រើ ប្រាស់ ថាមពល​កកើត​ឡើងវិញ​។
​បញ្ហា​ខ្វះខាត​ថាមពល​របស់​ប្រទេស​នេះ បានកើត​មាន ឡើង​ខណៈដែល មាន​ជន ភៀស ខ្លួន ជិត​២​លាន​នាក់ បាន​ចូលមក​ប្រទេស​នេះ ពី ប្រទេស​ស៊ី​រី​៕