កម្ពុជា នៅ​ម៉ោង​១០​យប់​នេះ និង​មាន​ទូងស្គរ គោះ​ត្រដោក អបអរសាទរ​ការដាក់​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2018 ក+ ក-

​ភ្នំពេញ ៖ ល្ខោនខោល របស់​កម្ពុជា ត្រូវបាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌ អរូបី នៃ​មនុស្សជាតិ នាឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​ភ្លាមៗ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ ដើម្បី​អប អរសាទរ ល្ខោនខោល ដែល​បានដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ រួមទាំង បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ទី​វត្ត​អារាម និង​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​អបអរសាទរ តាម រយៈ​ការ​វាយគង ទូងស្គរ ទះ​ប៉ោត នៅ​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រប់​ទីកន្លែង សាធារណៈ​សំខាន់ៗ នៅ​ទូទាំងប្រទេស​។​

​ដោយឡែក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ឲ្យ​គ្រប់​ទី​វត្ត​អារាម​សង្កាត់ ខណ្ឌ ទាំងអស់ ចូលរួម វាយគង ទូងស្គរ ទះ​ប៉ោត គោះ​ត្រដោក នៅ​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ ដើម្បី​អប អរសាទរ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ផងដែរ​៕