បង្ក្រាប​កន្លែង​លក់​សត្វព្រៃ​មួយកន្លែង​នៅ​ស្រុក​ភ្នំស្រួច រកឃើញ​សត្វព្រៃ​ជិត​១០០​គីឡូក្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2018 ក+ ក-

​កំពង់ស្ពឺ ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ និង​កម្លាំងចម្រុះ​ស្រុក​ភ្នំស្រួច នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ ២០១៨ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​លក់​សត្វព្រៃ​មួយកន្លែង ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ប្រាក់ សុភា​ស់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់​ភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​រកឃើញ អណ្តើក​សកល​រស់ ចំនួន​២​ក្បាល​,​កន្ធាយ អាស៊ី​រស់ ចំនួន​១៥​ក្បាល , ពស់ថ្លាន់​ប្រភេទ​តូច​រស់ ចំនួន​០១​ក្បាល​, អណ្តើក​ភ្នំ​រស់ ចំនួន​១​ក្បាល , អណ្តើក​សោម​ញី​រស់ ចំនួន​០៣​ក្បាល​, សាច់ជ្រូក​ព្រៃ​ស្រស់ ចំនួន​១៦​គីឡូក្រាម​, សាច់​ឈ្លូស ស្រស់​ចំនួន​៦,៥០​គីឡូក្រាម​, សំពោចក្រអូប​ងាប់ ចំនួន​០៤​ក្បាល និង​ក្រចក​ខ្លាឃ្មុំ​តូច ក្រៀម ចំនួន​១៤​គូ​។​

​បច្ចុប្បន្ន​សត្វ​រស់ ត្រូវបាន​ប្រគល់ជូន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​អ្នកទទួលខុសត្រូវ​ថែទាំ និង​ធ្វើការ​ដោះ លែង​នៅ​ព្រៃ​បឹង​ឲ្យ​មាន​សុវត្ថិភាព ចំណែក​វត្ថុតាង​សំណាក​សត្វព្រៃ ក្រុមការងារ​នឹងធ្វើ​ការ ដុត​បំ ផ្លាញ​ចោល តាម​បញ្ជា​លោកស្រី​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​៕