សម្តេច​ ហ៊ុន សែន ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត ICC-Angkor
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំ ពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី អង្គរ (ICC-Angkor) ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ សុខា អូ​តែ​ល ។​

​ពិធី​អបអរសាទរ​នេះ​ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រធាន​អង្គការ​យូណេស្កូ លោកស្រី Audrey Azoulay ផងដែរ ។​

​ដោយសារ​គណៈកម្មាធិកា​រ អាយ​ស៊ី​ស៊ី អង្គរ បាន​បំពេញការងារ​យ៉ាង​ល្អ និង​ប្រសិទ្ធភាព​នៅ​អង្គរ​ទើប​សហគមន៍​អន្តរជាតិ​បាន​មូលមតិ​គ្នា​យក​សកម្មភាព​អាយ​ស៊ី​ស៊ី អង្គរ នៅ​អង្គរ​ជា​គំរូ​ហើយ​យក ទៅ​អនុវត្ត​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ ហេតុ​ដូច្នេះហើយ អាយ​ស៊ី​ស៊ី អង្គរ នៅ​កម្ពុជា​បាន​ភ្ជាប់ពាក្យ​អង្គរ គឺ ICC-​អង្គរ ដើម្បី​កុំ​ឲ្យ​ច្រឡំ​នឹង ICC ដែល​កំពុងដំណើរការ​នៅតាម​ប្រទេស​ដទៃ ទៀត​៕