រដ្ឋបាល​កោះកុង ផ្អាក​ចរាចរណ៍​ចំណុច​បរិវេណ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2018 ក+ ក-

​កោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​៧ ខែធ្នូ នេះ បាន​ជូនដំណឹង​ថា រថយន្ត​ដឹក​ដី រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ នឹងត្រូវ​ធ្វើការ​ផ្អាក​ការដឹកជញ្ជូន​ចេញ​-​ចូល ឆ្លងកាត់​ក្រុង និង​នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដើម្បី​ចូលរួម​ការពារ​សណ្ដាប់​ធ្នាប់ របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និង​ដើម្បី​ជៀសវាង​ការកកស្ទះ​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​សមុទ្រ និង​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្នុង​ខេត្ត​។​

​សូមជម្រាបថា រដ្ឋបាល​ខេត្តកោះកុង សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៧ ជុំ​ទី​២ ចាប់ពី​ថ្ងៃទី​១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន​។​

​រដ្ឋបាល​ខេត្តកោះកុង បន្តថា រថយន្ត​ដែលមាន​ចំណុះ​ទម្ងន់​ចាប់ពី ៥​តោន​ឡើងទៅ ត្រូវ​បញ្ឈប់​ការធ្វើ​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១៣ ដល់ ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ជាពិសេស​ថ្ងៃទី​១៥​ធ្នូ ចាប់ពី​ម៉ោង ៣​រសៀល​តទៅ​៕