អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រៀម​តង់​៣០០​ឈុត សម្រាប់​ជួល​ឱ្យ​ទេសចរ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2018 ក+ ក-

​ព្រះសីហនុ ៖ អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រៀម​តង់​៣០០​ឈុត សម្រាប់​ជួល​ឱ្យ​ទេសចរ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ ដោយ​មានការ​រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​កើនឡើង និង​ជាការ​បង្កើន​ភា​ទាក់ទាញ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ត្រៀម​តង់​សម្រាប់​គេង​ប្រមាណ ៣០០​ឈុត ទុក​សម្រាប់​ជួល​ឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ ដែល​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩ ខាងមុខ ពោល​ភ្ញៀវទេសចរ​ដែល​ចង់ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ នៅពេល​ឆ្លង​ឆ្នាំ​ខាងមុខ មិនចាំបាច់​ព្រួយបារម្ភ​ពី​កន្លែង​ស្នាក់នៅ​នោះឡើយ​។​

​រដ្ឋបាលខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នាឱកាស​បុណ្យចូលឆ្នាំ​សកល ២០១៩​នេះ មន្ទីរ​ទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ នឹងដាក់​ជួល​តង់​ចំនួន ៣០០​តង់ ដើម្បីឱ្យ​ភ្ញៀវទេសចរ​បាន​កម្សាន្ត និង​សម្រាក​»​។ កន្លែង​ផ្ដល់​សេវា​ជួល​តង់​សម្រាប់​គេង​នេះ គឺ​នៅ​ឆ្នេរ​អូ​ឈើទាល (​អតីត​អា​រី​ស្តុ​ន​) ក្រុងព្រះសីហនុ​។

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​រៀបចំ​ភ្លើង​បំភ្លឺ​ពេល​រាត្រី រៀបចំ​ឱ្យមាន​បន្ទប់​ទឹកស្អាត និង​បង្គន់​ចល័ត​ចំនួន ៤០​កន្លែង ព្រមទាំង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ស​ម្រា​ប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅក្នុង​តំបន់​បោះតង់​នោះ​ផងដែរ​៕