​សហជីព​ប្រតិកម្ម​ខណៈច្បាប់​សហ ជីព​ត្រៀម​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី និង​រដ្ឋសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖ក្រសួង​ការងារនិង​បណ្តុះបណ្តា ល​ វិជ្ជាជីវៈកាលពី​ថ្ងៃទី​២៩ ខែឧសភា នេះ បាន ចេញ​សេចក្តីប្រកាស​មួយ ដើម្បី​ឆ្លើយតប​ចំពោះ​ប្រតិកម្ម​នានា​ពី​ក្រុម​សហជីព​ខ​ណៈដែល​ច្បាប់​ស្តីពី​សហជីព​ត្រៀម​នឹង​បញ្ជូនទៅ​គណរដ្ឋមន្ត្រី និង​រដ្ឋសភាជាតិ​ដើម្បី​អនុម័ត​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ស្តីពី​ការរៀបចំ​តាក់តែង​ច្បាប់​ស្តីពី​សហជីព​កាលពី​ថ្ងៃទី​២៩ ខែឧសភា ម្សិលមិញ​នេះ បន្ទាប់ពី​មានប្រតិកម្ម​ដោយ​ក្រុម​សហជីព​ដែល​រិះគន់ថា ច្បាប់​នេះ​អាច​នឹង​កែប្រែ​ចំណុច​ខ្លះ​ដើម្បី​រឹតត្បិត​សកម្មភាព​សហជីព​ដែលជា​អង្គ​ការជួយ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករ​។​
​សេចក្តីប្រកាស​ក៏បាន​លើកឡើងថា ការតាក់តែង​ច្បាប់​សហជីព​ក្នុង​រយៈពេល​៧​ឆ្នាំ​មកនេះ នឹង​ជិត​ដល់​ពេលដែល​ត្រូវដាក់​ឲ្យ​គណៈរដ្ឋមន្ត្រី​ត្រួតពិនិត្យ រួមទាំង​បញ្ជូនទៅ​រដ្ឋសភា ដើម្បី​អនុម័ត​ហើយ​។​
​គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​ពេលនេះ មាន​សហជីព​ប្រមាណ​ជិត​៤០០០ ហើយ​កន្លងមក ច្បាប់​នេះ​បានអនុញ្ញាត​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជជែក​ពិភាក្សា​ជាច្រើនលើក​ច្រើនសា​ទៀតផង​។​

​គួរ​ជម្រាប​ថា ច្បាប់​ស្តីពី​សហជីព​នេះ គឺ​បាន​ធ្វើឡើង​ដោយមាន​ការសហការ​ជាមួយនឹង​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO និង​បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចំនួន ០៧​លើក​រួចមកហើយ បំណង​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​បងប្អូន កម្មករ ធានា​នូវ​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និង​និយោជក ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​និយោជក សហជីព និង​កម្មករ​។ ក្រៅពីនេះ ក៏មាន​ចំណែក​ចូលរួម​លើក​កំពស់​ផលិតភាព ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​កម្រិតជីវភាព​របស់​និយោជិត​ផងដែរ​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​ង​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) បាន​បញ្ជាក់ថា ការបង្កើត​ច្បាប់​នេះ​ឡើង​ប្រយោជន៍​ការពារ​ទាំង​អ្នកវិនិយោគ និង​កម្មករ ហើយ​ច្បាប់​នេះ​ក៏​អាច​បញ្ឈប់​រាល់​ជនខិលខូច​ដែល​លួច​ជ្រក​ក្រោម​ស្លាក​សហជីព​ផងដែរ​៕tgsew

​កម្មករ​ប្រមូល​ផ្តុំគ្នា អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១២៩ នៃ​ទិវា​ពលកម្ម​

អន្តរជាតិ ១​ឧសភា​ឆ្នាំ​២០១៥​នេះ​។(រូបៈ​RFI)