​កិច្ចប្រជុំសភា​អា​ស៊ិ ប៉ាស៊ីហ្វិក ជិត​៣០​ប្រទេស​កំពុងដំណើរកា​រ​នៅ​ក្រុង​សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2019 ក+ ក-

សៀមរាប ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ ប្រតិបត្តិ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប​។

កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​សម្រេច ការងារ​សំខាន់ៗ​មួយចំនួន​របស់​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា APPF ពិសេស​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ APPF ដែល​នឹង​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែមករា ស្អែក​នេះ​។​

វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​បណ្តុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​សូមបញ្ជាក់ថា APPF បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣ នៅក្នុង​ប្រទេស​ជប៉ុន​។ បច្ចុប្បន្ន APPF មាន​សមាជិក​ចំនួន ២៧​ប្រទេស​៕