ធនាគារជប៉ុន រងការរិះគន់ករណីដែលចូលរួមជាមួយធនាគារកណ្តាលអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2019 ក+ ក-

បរទេស ៖ ធនាគារកណ្តាលជប៉ុន (BOJ) បានរក្សាគោលនយោបាយរូបិយវត្ថុ ខណៈដែលទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលលោក ដែលមានភាពអួរអាប់ បានជំរុញឱ្យធនាគារកណ្តាលដ៏ទៃទៀត ទម្លាក់កញ្ចប់ជុំរុញសេដ្ឋកិច្ចបន្ថែមទៀត។

 

ប៉ុន្តែធនាគារកណ្តាល បានសង្កត់ធ្ងន់ម្តងទៀតថា ហានិភ័យសកលកំពុងកើនឡើង ខណៈភាពដែលតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដ ចំពោះគោលនយោបាយសេដ្ឋកិច្ច អាមេរិក បានធ្វើឱ្យរង្គោះរង្គើរនៅទីផ្សារហិរញ្ញវត្ថុ ដែលបង្ហាញថា ធនាគារក៏មានទំនោរកាន់តែច្រើនឡើង ៗ ឆ្ពោះទៅរកការរីកចម្រើន ដើម្បីគាំទ្រហិរញ្ញវត្ថុ។

ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Haruhiko Kuroda បាននិយាយនៅក្នុង សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុថា ហានិភ័យសេដ្ឋកិច្ច សកល កំពុងកើនឡើង ប៉ុន្តែ មិនមានការប្រែប្រួលចំពោះទិដ្ឋភាពមូលដ្ឋានរបស់ខ្លួន ដែល ថា កំណើនសេដ្ឋកិច្ចសកល នឹងកើនឡើងនៅពាក់កណ្តាលឆ្នាំនេះនោះទេ។

តាមការរំពឹងទុកជាទូទៅ ធនាគារកណ្តាល បានរក្សាគោលដៅអត្រាការប្រាក់ រយៈពេលខ្លីរបស់ខ្លួន ត្រឹម -0.1% និងការសន្យា ក្នុងការដឹកនាំអោយទិន្នផលមូលប័ត្រ រដ្ឋាភិបាលរយៈពេល 10 ឆ្នាំ ស្ថិតនៅកំរិតជុំវិញសូន្យភាគរយ៕