នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង សម្តែងការសោកស្តាយខណៈជប៉ុនដកប្រទេសលោក ចេញពីបញ្ជីពាណិជ្ជកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2019 ក+ ក-

បរទេស ៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យ៉ុន បានសំដែងការសោកស្តាយ ចំពោះ វិធានការបញ្ជីសរបស់ប្រទេសជប៉ុន ដែលដកប្រទេសកូរ៉េខាងត្បូងចេញពីបញ្ជីអំណោយ ផលពាណិជ្ជកម្ម ហើយលោកសន្យាថា នឹងបញ្ជូនបញ្ជានេះទៅកាន់អង្គការពាណិជ្ជ ពិភព លោក។

លោកលី និងក្រុមរដ្ឋមន្រ្តី បានជួបប្រជុំគ្នា និងបានព្រមព្រៀងផ្តល់ថវិកាចំនួន ៥ ពាន់ពាន់លានវ៉ុន ស្មើនឹង ៤.១២ ពាន់លានដុល្លារ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ដើម្បីរក្សាស្ថេរភាពចង្វាក់ផ្គត់ផ្គង់ នៅក្នុងវិស័យសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ ដោយសារវិធាន ការរបស់ប្រទេសជប៉ុននេះ។

លោកលីបាននិយាយនៅក្នុងកិច្ចប្រជុំនោះថា យើងសូមអំពាវនាវជាថ្មីម្តងទៀត ដល់ប្រទេសជប៉ុនឱ្យចៀសវាង កុំឲ្យមានស្ថានការណ៍កាន់តែអាក្រក់ឡើងថែមទៀតហើយប្រទេសកូរ៉េខាងត្បុង នឹងឆ្លើយតបដោយស្មោះត្រង់ ចំពោះការផ្តល់កិច្ចចចារ ដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

ទន្ទឹមនឹងនេះ សមាជិកសភាគណបក្សកាន់អំណាចកូរ៉េខាងត្បូង ក៏បានបើកកិច្ចប្រជុំជាមួយលោក គីម សាងជូ ប្រធានគោលនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និងមន្ត្រីរដ្ឋាភិបាលដទៃទៀត និងបានសម្រេចចិត្តគាំទ្រក្រុមហ៊ុនដែលរងខូចខាត ដោយសារការដកប្រទេសកូរ៉េខាងត្បូង ចេញពីបញ្ជីពាណិជ្ជកម្ម របស់ប្រទេសជប៉ុន៕