មន្ត្រីជំនាញអំពាវនាវឲ្យពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នខណៈជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2019 ក+ ក-

ខេត្តបាត់ដំបង ៖ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបាត់ដំបង បានអះអាងប ញ្ជាក់ឲ្យដឹងថា៖ ជំនន់ទឹកស្ទឹងសង្កែកំពុងតែចាប់ ផ្តើមជន់ហក់ឡើងសារជាថ្មីឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការជន់ឡើងបែបនេះ នឹងអូសបន្លាយជាបន្តបន្ទាប់ទៅថ្ងៃខាងមុខទៀត ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរស្រុក-ក្រុង ដែ លមានភូមិសាស្ត្រជាប់នឹងដងស្ទឹងសង្កែ សូមជួយផ្សព្វផ្សាយ និងជូនដំណឹងទៅដល់ប្រជាពលរដ្ឋរប ស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពពីទឹកជំនន់ ស្ទឹងសង្កែ ដែលកំពុងតែហក់ជន់ឡើងនេះ ក្នុងរយៈប៉ុន្មានថ្ងៃនេះ។ លោកថា កត្តានេះ ដោយសារតែស្ថានភាពអាកាសធាតុនៅតែមានភ្លៀងធ្លាក់ជោកជាំនៅផ្នែកខាងលើនៃស្រុកសំឡូត និងបានគ្របដណ្តប់ ស្ទើរតែទូទាំងខេត្តបាត់ដំបង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

ការអំពាវនាវរបស់លោកប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តបាត់ដំបង ដែលបានលើក ឡើងបែបនេះ គឺក្នុងខណៈពេលដែលស្ថានភាពនៃទឹកស្ទឹងសង្កែបានចាប់ផ្តើមជន់ហក់ឡើងសាជាថ្មី ឡើងវិញ នៅវេលាព្រឹកថ្ងៃទី០៤ ខែកញ្ញា ២០១៩ នេះ តែទោះបីយ៉ាងណា លោកប្រធានមន្ទីររូបនេះមិនបានគូសបញ្ជាក់ឲ្យដឹងថា៖ស្ថានភាពនៃទឹកជំ នន់ស្ទឹងសង្កែ អាចនឹងហក់ឡើងខ្ពស់ជាងការជន់ឡើងកាលពីពេលមុនៗកន្លងទៅនោះឡើយ។ដូច នេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំ បន់ជិតជាប់ភូមិសាស្ត្រនៅតាមដងស្ទឹងសង្កែខេត្ត បាត់ដំបង សូមឲ្យមានការប្រុងប្រយ័ត្នពីហានិភ័យគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗ ពីជំនន់ទឹកស្ទឹងសង្កែ ចាប់ពីថ្ងៃនេះតទៅ៕