យុវជន ហុង ភារិន ប្រាប់យុវជនកម្ពុជាទាំងឡាយទម្លាប់អានសៀវភៅឲ្យច្រើន ដើម្បីហ្វឹកហាត់ខួរក្បាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2019 ក+ ក-

ភ្នំពេញ : យុវជនកម្ពុជា ហុង ភារិន បានប្រាប់ឲ្យយុវជនកម្ពុជាបង្កើនទម្លាប់អានសៀវភៅឲ្យបានច្រើន ព្រោះការអានសៀវភៅមិនត្រឹមតែបង្កើនចំណេះដឹងទេ ប៉ុន្តែវាបានជួយបង្វឹកខួរក្បាលរបស់យើង ឲ្យចងចាំបានល្អថែមទៀត។

ជានិស្សិតអាហារូបករណ៏ឆ្នាំទី៤ កំពុងសិក្សាជំនាញអភិវឌ្ឍជនបទនៅប្រទេសថៃ លោក ហុង ភារិន បានចំណាយពេលច្រើនក្នុងការស្រាវជ្រាវ និងអានសៀវភៅចំរុះ។ សមត្ថភាពខ្ពស់រហូតត្រូវបានគេដាក់រហ័ស្សនាមថា ជាអច្ឆរិយៈកម្ពុជានេះ គឺដោយសារតែលោកបានអានសៀវភៅច្រើនទាក់ទងនឹងចិត្តវិទ្យា អានពីរបៀបបែងចែកការគិតឲ្យមានរបៀប និងសៀវភៅជាច្រើនផ្សេងទៀត។ យុវជនរូបនេះ លើកទឹកចិត្តយុវជនកម្ពុជា ខិតខំអានសៀវភៅឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹង។

យុវជនមកពីខេត្តកំពង់ចាម រូបនេះ ក៏មានមហិច្ចតាចង់ឲ្យបានខ្ពស់ ដើម្បីសម្រេចក្តីស្រមៃ ក្នុងការចូលអភិវឌ្ឍសង្គមជាតិ ហើយក្រោយបញ្ចប់ការសិក្សា លោកចង់ធ្វើការងារជាមន្ត្រីរាជការ។

ឆ្លើយនឹងសំណួររបស់អ្នកព័ត៌មាន ថាតើប្រសិនបើថៃផ្តល់សញ្ជាតិថៃដល់ លោក តើលោកទទួលយកដែររឺយ៉ាងណា? យុវជនរូបនេះបានបញ្ជាក់ថា ព័ត៌មាននោះជាព័ត៌មានចចាមអារាមប៉ុណ្ណោះ ហើយរហូតមដល់ពេលនេះក៏គ្មានភាគីថៃទាក់ទងផ្តល់សញ្ជាតិដល់រូបលោកនោះទេ។

យុវជនហុង ភារិន នឹងវិលត្រលប់ទៅសិក្សានៅប្រទេសថៃ នៅវេលាយប់នេះ និងសូមអរគុណចំពោះមហាជនប្រជាជនទូទាំងប្រទេស ដែលបានគាំទ្ររូបលោក និងលើកទឹកចិត្តលោកឲ្យបន្តការខិតខំបន្ថែមទៀត៕