«ព្រឹត្តិការណ៍សមរាត្រី» ព្រះអាទិត្យ នឹងរះចំកំពូលប្រាសាទអង្គរវត្ត ចន្លោះថ្ងៃទី២០-២២ ខែកញ្ញា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2019 ក+ ក-

សៀមរាប ៖ “ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត- Equinox Angkor” ( ព្រះអាទិត្យ រះចំកំពូលប្រាសាទអង្គរវត្ត) នឹងអាចកើតមានឡើង នាព្រឹកព្រលឹម ចន្លោះថ្ងៃទី ២០-២២ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាពេលខាមុខ។នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ។

សេចក្តីជូនដំណឹង បានជម្រាបដល់សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលរួម ទៅទស្សនាកម្សាន្ត និងផ្តិតយករូបដ៏ល្អប្រសើរនេះ ដើម្បីបង្ហាញថា នេះជាអច្ឆរិយមួយ នៃប្រាសាទអង្គរវត្ត របស់យើង៕