សម្តេច ហ៊ុន សែន ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​ព្រះ​ម​រម​រតន​កោដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2019 ក+ ក-

​ភ្នំពេញសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​បុក​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​ថា «​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប ៧​ឆ្នាំ​គត់​ដែល សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ សម្តេចព្រះ ន​រោ​ត្ដម សីហនុ ព្រះអង្គ​បាន​យាង​សោយ​ទីវ​ង្គ​ត​។​

​ទោះបី​ព្រះអង្គ​បាន​សោយ​ទីវ​ង្គ​តទៅ​ហើយ​ក្តី ក៏​ប្រជារាស្ត្រ​ទូទាំង ប្រទេស​នៅ​ចងចាំ​ចំពោះ ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះអង្គ​។ ប្រជារាស្ត្រ​ទូទាំងប្រទេស​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេចបាន​ចំពោះ​ស្នា​ព្រះ​ហ​ស្ថ ព្រះអង្គ​ក្នុងការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី បារាំង​នៅ ថ្ងៃទី​០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ងើប​មុខមាត់​រីកចម្រើន​ជា​បន្តបន្ទាប់​រហូតមក​ដល់​សព្វថ្ងៃ​។​

​ទូលព្រះបង្គំ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ចំពោះ​ជាតិ ទន្ទឹមនឹងនេះ ទូលព្រះបង្គំ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​ព្រះអង្គ​ដើម្បី​ផ្តល់​សុខសន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

សូម​ថ្វាយ​មហា​ព្រះរាជ​កុសល ថ្វាយព្រះប​រម​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យាង ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា និង​សូម​កម្ពុជា​ទទួល​បានតែ​សុខសន្តិភាព​វិបុលភាព និង​រីកចម្រើន​ជានិច្ច​និរន្តរ៍៕