IPU លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2019 ក+ ក-

ភ្នំពេញ ៖ សហភាព​អន្តរ​សភា ( IPU ) បាន​លុបឈ្មោះ ហើយ​បណ្តេញ​លោក សម រង្ស៊ី មិន​ឲ្យ​ឡើង​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាត​លើក​ទី​១៤១​របស់ខ្លួន បន្ទាប់ពី​លោក សម រង្ស៊ី និង​អ្នកអមដំណើរបានបន្លំដាក់ឈ្មោះ R.Sam ( សម រង្ស៊ី ) តំណាង​អង្គការ Liberal International ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ឡើង​ថ្លែងការណ៍​ក្នុង​មហាសន្និបាត។​

​យោងតាម​បញ្ជី​ឈ្មោះ​តំណាង​សភា​បណ្តា​ប្រទេស​ដែល​ត្រូវ​ឡើង​ថ្លែងការណ៍​ឬ​សុន្ទរកថា នៅក្នុង​មហា សន្និបាត IPU លើក​ទី​១៤១ នោះ គេ​ឃើញ​ឈ្មោះ​លោក សម រង្ស៊ី នៅក្នុង​លេខ​រៀង​ទី​៦៤ ខណៈដែល​ក្រុមរបស់លោក សម រង្ស៊ី បានបន្លំបញ្ចូលឈ្មោះតាមរអង្គការ Liberal International ប៉ុន្តែ​ត្រូវបាន​ប្រតិភូ​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តវ៉ា ហើហើយត្រូវបានលុបឈ្មោះ និងបណ្តេញលោក សម រង្ស៊ី ចេញពី​អង្គមហាសន្និបាត IPU តែម្តង៕