សម្តេច ហ៊ុន សែន នាំចៅស្រីទៅជួប​ប្រធានាធិបតីប៊ុលហ្ការី ឱ្យយល់ពីរបៀប​ចរចា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2019 ក+ ក-

ប៊ុលហ្ការីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបាន​នាំចៅស្រីសម្តេចដែល​កំពុងរៀននៅអឺរ៉ុប ទៅជួប​ប្រធានាធិបតីប៊ុលហ្ការី ពោលគឺ​សម្តេចចង់ឱ្យចៅស្រី​យល់អំពីរបៀបនៃការចរចារបស់ថ្នាក់ដឹកនាំ។

សម្តេច ហ៊ុន សែន បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ចៅស្រីខ្ញុំដែលកំពុងរៀននៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប បានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ខិតខំជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។ ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។ កាលពីខែមិថុនា២០១៩កន្លងទៅ ចៅក៏បានចូលរួមរបៀបនេះ នៅប្រទេសហុងគ្រីក្នុងពេលដែលខ្ញុំទស្សនកិច្ច នៅនៅទីនោះផងដែរ»៕