ក្រសួងធនធានទឹក ៖ នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមចាប់ពីថ្ងៃទី២៥ ដល់៣១ ខែតុលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីបញ្ហាអាកាសធាតុចាប់ពីថ្ងៃទី២៥ ដល់ ៣១ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ជ្រលងសម្ពោធខ្ពស់ខ្សោយពីប្រទេសចិន បាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម៕