កម្ពុជា​គ្រោង​ដាក់​ដំណើរការ​ថាមពល​អគ្គិ​ស​នី​ដើរ​ដោយ​ធ្យូងថ្ម​អនុភាព ១៣៥ មេ​ហ្គា​វ៉ា​ត់ នៅ​អំឡុង​ខែវិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2019 ក+ ក-

ខេត្ត​ព្រះសីហនុលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​បានបញ្ជាក់​ឲ្យ​ដឹងថា ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មាន​អនុភាព១៣៥​មេ​ហ្គា​វ៉ាត ​និង​ដាក់​ដំណើរការ​នៅ​អំឡុង​ខែវិច្ឆិកា​ខាងមុខ។​

​ការ​ថ្លែង​បែប​នោះ​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រសួង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​ទីតាំង​រោងចក្រ គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​អគ្គិសនី ដំណើរការ​ដោយ​ធ្យូងថ្ម​ដែលមាន​អនុភាព ១៣៥ មេ​ហ្គា​វ៉ា​ត់របស់​ក្រុមហ៊ុន​Cambodian Energyll Co.,Ltd(CEL) នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​ថ្មីៗ​នេះ។ ចំពោះ​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ។

​លោក ស៊ុយ សែម បាន បញ្ជាក់​បន្ថែមថា ក្រោយពី​ស្ដាប់ ការលើកឡើង​របស់​ក្រុមហ៊ុន ក្នុងការ កសាង​និង វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដំណើរ​ការដឹក​ធ្យូងថ្ម​ដែលមាន​អនុភាព ១៣៥ មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្ត​ព្រះសីហនុ​នេះ​គម្រោង​នេះ​គឺ​សាងសង់ ធ្វើ​ម្ចាស់​ដំណើរការ​(BOO) ដែលមាន​ទុនវិនិយោគ សរុប​ចំនួន ២៥៩.៩ លាន​ដុល្លារ​អា​មេ​រិច អត្រា​ការប្រាក់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នេះ​គឺ ៦.៥% និង​រយៈពេល​សងបំណុល ១៥​ឆ្នាំ ហើយ​រយៈពេល​សម្បទាន ៣០​ឆ្នាំ សម្រាប់ធ្វើ​អាជីវកម្ម​នឹង​សាងសង់​រួចរាល់​និង​ដាក់ឱ្យ​ដំណើរការ​យ៉ាងយូរ គិត​ត្រឹម​ថ្ងៃទី ១៥​ខែវិច្ឆិកា​ឆ្នាំ ២០១៩​។ មកដល់​បច្ចុប្បន្ននេះ គម្រោង​សាងសង់ របស់​ក្រុមហ៊ុន សម្រេចបាន​ប្រមាណ​ជា ៨០ ភាគរយ​នៃ​ផែនការ​គម្រោង៕