រុស្ស៊ីកែច្នៃយានអវកាសរបស់ខ្លួន ដើម្បីដឹកអ្នកទេសចរទៅកម្សាន្តក្នុងទីអវកាស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2019 ក+ ក-

រុស្ស៊ី ភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសខូស្មូស បានឲ្យដឹងថា យានអវកាស សូយូស មួយគ្រឿងនឹងត្រូវកែច្នៃសម្រាប់ការធ្វើដំណើរក្នុងលក្ខណៈទេសចរណ៍ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។

យានអវកាសរុស្ស៊ី សូយូស មួយគ្រឿងនេះ កំពុងស្ថិតក្រោមការកែច្នៃក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនទេសចរណ៍អវកាសអាមេរិក ស្ពេស អេដវេនឆើ ខណៈទីភ្នាក់ងារ រ៉ូសខូស្មូស និងក្រុមហ៊ុនទេសចរណ៍អវកាសនេះបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីនាំយកអ្នកទេសចរចំនួនពីរនាក់ឡើងទៅកាន់ស្ថានីយ ISS នៅឆ្នាំ២០២១ខាងមុខ។

បើតាមក្រុមហ៊ុនអវកាសឯកជនរបស់រុស្ស៊ី ខូស្មូឃូស តម្លៃសំបុត្រសម្រាប់ការធ្វើដំណើរឡើងទៅទស្សនាកម្សាន្តក្នុងទីអវកាស តាមរយៈក្រុមហ៊ុននេះនឹងមានតម្លៃប្រហែល២០ម៉ឺនទៅ២៥ម៉ឺនដុល្លារអាមេរិក៕