អគ្គិភ័យឆាបឆេះវិមាន Shuri របស់ជប៉ុនមានអាយុកាលជាង៥០០ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2019 ក+ ក-

ជប៉ុន ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​លើ​វិមាន Shuri ដែលជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយត្រូវបាន​ចុះបញ្ជី​ជាស​ម្បត្តិ​បេ​តិ​ភណ្ឌពិ​ភព​លោក ស្ថិត​នៅក្នុង​ខេត្ត Okinawa ប្រទេស​ជប៉ុន និង​បាន​បំផ្លាញ​អគារ​ធំៗ​មួយចំនួន​។ ​នេះ​បើ​យោងតាម​ប្រភពពី BBC។​

​ក្រុម​ពន្លត់អគ្គិភ័យ​បាននិងកំពុង​ប្រយុទ្ធ​នឹង​អណ្តាតភ្លើង​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​។ ​រហូតមកដល់​ពេលនេះ​មិនទាន់មាន​របាយការណ៍​អំពី​ការរង​របួស​ណាមួយ​នៅឡើយ​ទេ​។​

​ប្រាសាទ​នេះ​ត្រូវបាន​សាងសង់​ប្រហែល ៥០០ ឆ្នាំមុន ក្រោម​រជ្ជកាល​ស្ដេច Ryukyu ហើយ​វា​ត្រូវបាន​ចាត់ទុកជា​រតន​សម្បត្តិ​ជប៉ុន​នៅ​ឆ្នាំ​១៩៣៣​។ កាលពីមុន​វា​ត្រូវបាន​បំផ្លាញ​នៅក្នុង​សមរភូមិ​មួយ​អំឡុង​សង្គ្រាមលោកលើកទី ២ ។ រចនាសម្ព័ន្ធ​បច្ចុប្បន្ន​គឺជា​ការស្ថាបនា​ឡើងវិញ​។​

​យ៉ាងណាមិញ អ្នកនាំពាក្យ Ryo Kochi បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​“ មូលហេតុ​នៃ​អគ្គិភ័យ​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ ប៉ុន្តែ​ការជូនដំណឹង​របស់​ក្រុមហ៊ុន​សន្តិសុខ​មួយ​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ២ និង៣០នាទី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​”៕