ប្រតិបត្តិករទូរគមនាគមន៍ធំៗទាំង៣ របស់ចិនចាប់ផ្តើមធ្វើពាណិជ្ជកម្ម 5G
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2019 ក+ ក-

បរទេស៖ ប្រទេសចិន បានចាប់ផ្តើមធ្វើជំនួញលើសេវាកម្ម 5G ជាផ្លូវការ កាលពីថ្ងៃ ព្រហស្បតិ៍ ដោយប្រតិបត្តិករទូរគមនាគមន៍ធំ ៗ ចំនួន ៣ របស់ប្រទេសបានដាក់ចេញ នូវផែនការ ទិន្នន័យ 5G របស់ពួកគេ។ អតិថិជនអាចបង់ប្រាក់ដើម្បីទទួលបានល្បឿនដ៏អស្ចារ្យនៃ ប្រព័ន្ធ 5G ដែលចាប់ផ្តើមពីថ្ងៃសុក្រនេះ។

ប្រតិបត្តិករទូរគមនាគមន៍ទាំងបីមាន China Mobile, China Unicom និង China Telecom បានជំរុញការចុះឈ្មោះ 5G ជាមួយនឹង ការបញ្ចុះតម្លៃយ៉ាងច្រើននិងការផ្តល់ទិន្នន័យ 5G ដោយឥតគិតថ្លៃ និងរៀបចំដើម្បីឲ្យ ទាក់ ទាញចំណាប់អារម្មណ៍ពីអតិថិជនជាង ១០ លាននាក់ បន្ទាប់ពីពួកគេទទួល បាន អាជ្ញា ប័ណ្ណប្រើប្រាស់ពាណិជ្ជកម្មសំរាប់បច្ចេកវិទ្យាឈានមុខ ឥតខ្សែទំនើបល្បឿនលឿន។

ព្រឹត្តិការណ៍បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ឈានមុខគេនៅអាស៊ី ពិព័រណ៌ PT Expo China 2019 បានគ្រោងធ្វើពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ ត្រូវបានគេរំពឹងថានឹង បង្ហាញ កម្មវិធី 5G នៅក្នុងឧស្សាហកម្មផ្សេងៗគ្នា៕