នាយករដ្ឋមន្ត្រី​ថៃ​ប្រកាសមិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត សម រង្ស៊ី ឆ្លង​ចូល​កម្ពុជា​តាម​ទឹកដី​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2019 ក+ ក-

បាងកក ៖ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​បានប្រកាស​ជា​ឱឡារិក នៅ​ថ្ងៃ​ពុធ​ទី​០៦​វិច្ឆិកា​នេះ​ថា លោក​មិន​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី ឆ្លង​ចូលមក​កម្ពុជា​តាម​ទឹកដី​ថៃ​ឡើយ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Bangkok Post នា​ថ្ងៃ​ពុធ​នេះ​។​

​សូមជម្រាបថា ការអះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​ដូច្នេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​លោក សម រង្ស៊ី បានបង្ហាញ​ពី​បំណង​ឆ្លង​ចូល​ទឹកដី​កម្ពុជា​តាមរយៈ​ប្រទេស​ថៃ នៅ​ថ្ងៃទី​០៩​ខែវិច្ឆិកា​ខាងមុខ​។

​នាយករដ្ឋមន្ត្រី​ថៃ​រូប​នោះបាន​បញ្ជាក់ថា តាមរយៈ​ស្មារតី​អាស៊ាន ប្រមុខ​រដ្ឋាភិបាល​ថៃ បាន​គូសបញ្ជាក់ថា ថៃ​នឹងមិន​ជ្រែ​ត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ឡើយ​។ លោក​ថា ប្រទេស​ថៃ ក៏​នឹងមិន​អនុញ្ញាត​ឲ្យ​ជន​ប្រឆាំង​រដ្ឋាភិបាល​ម្នា​ក់ណា យក​ប្រទេស​ថៃ​ជា​ឈ្នាន់​ដើម្បី​ធ្វើ​សកម្មភាព​ដែរ៕