រក​ឃើញទូក​ដែល​មាន​ល្បឿន​លឿនជាងគេ និងសោភ័ណភាពស្អាត​ជាងគេប្រចាំឆ្នាំ ២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៩ នេះមានទូកចូលរួមសរុប ២៩៧ ទូកមកពីបណ្តាលខេត្តនិងស្ថាប័ននានារបស់រដ្ឋផ្សេងៗគ្នា បានធ្វើការប្រកួតប្រណាំងគ្នារយៈពេល​ ៣ ថ្ងៃបញ្ចប់ទៅដោយបរិបូរណ៍។

ទូក​ដែល​មាន​ល្បឿន​លឿន​ជាងគេ​ប្រចាំឆ្នាំ ២០១៩៖

-១) សារាយតេជោសែនជ័យ មកពីខេត្តកណ្ដាល លេខទូក ២២២ ចំណាយថេរលាសរុប ៣ ថ្ងៃគឺ ៣០ និង ២៦ វិនាទី

-២) សម្តេចវិបុលបញ្ញាបារមីមានជ័យ មកពីខេត្តតាកែវ លេខទូក ២២៣ ចំណាយថេរលាសរុប ៣ ថ្ងៃគឺ ៣០ នាទីនិង ៣៣ វិនាទី

-៣) គិរីវង្សសុខសែនជ័យ មកពីខេត្តតាកែវ លេខទូក ២៣២ ចំណាយថេរលាសរុប ៣ ថ្ងៃគឺ ៣០ នាទីនិង ៤៨ វិនាទី។

ទូក​ដែល​មាន​សោភ័ណភាពស្អាតជាងគេប្រចាំឆ្នាំ ២០១៩៖

-១) ក្អែកសតេជោសែនជ័យ មកពីរាជធានីភ្នំពេញ លេខទូក ១៦២

-២) នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ មកពីខេត្តបាត់ដំបង លេខទូក ១៣០

-៣) សុវណ្ណរាជសីហបារមីបន្ទាយមហានគរ មកពីខេត្តបន្ទាយមានជ័យ លេខទូក ២២៨។

បញ្ជាក់ដែរថា ទូកចូលរួមសរុប ២៩៧ សរុបទាំងអស់​ ២៥ ស្ថាប័នតិចជាងឆ្នាំមុនចំនួន ១ទូក។ ទូកអុំបុរសមាន​ ១៦៧ទូក​​ អូកអុំនារី​មាន​ ១ទូក ទូកចែវបុរសមាន ៣០ទូក​ ទូកចែវនារីមាន ២ទូក ទូកខ្នាតអន្តរជាតិបុរស ៩៥ទូក ទូកខ្នាតអន្តរជាតិនារី ២ទូក ដែលមានអ្នកកីឡាករ កីឡាការិនី សរុប ១៩,២១៤នាក់៕