ក្រសួងធនធានទឹក ៖ កម្ពុជានឹងមានភ្លៀងធ្លាក់តិចតួចចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែវិច្ឆិកា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា ៖ ជ្រលសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី ១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ។ សីតុណ្ហភាពអប្បបរមា មានពី២១-២៣ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩ °C ។ ២៖ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ៕