កម្ពុជា​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន​ក្រុម​ឧទ្ទាម សម រង្ស៊ី ចំនួន​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2019 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា​បានធ្វើ​លិខិត​ទៅកាន់​បណ្តា​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជូនដំណឹង ពី​ការបញ្ចប់​សុពលភាព​លិខិត​ឆ្លង​ដែរ​របស់​ជន​ដែល​មានទោស​ចំនួន​១២​នាក់​ដែល​សុទ្ធសឹង​ជា​ក្រុម​ឧទ្ទាម សម រង្ស៊ី ហើយ​កំពុង​រត់គេចខ្លួន​ទៅ​នៅក្រៅ​ប្រទេស ដោយ​បាននិងកំពុង​ប្រើ ប្រាស់​លិខិតឆ្លងដែន​ខ្មែរ ។​
​ ​
​សូមជម្រាបថា សេចក្តីជូនដំណឹង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា ។​

​ជនមានទោស​ដែល​ត្រូវ​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន​ទាំង​១២​នាក់ នោះ​រួមមាន ៖ ១/ លោក អេង ឆៃអ៊ាង ២/ អ្នកស្រី មូរ សុខ​ហួរ ៣/ លោក ហូរ វ៉ាន់ ៤/ លោក ឡុង រី ៥/ លោក សោ ចាន់​ដេ​ត ៦/ លោក គង់ សភា ៧/​លោក វ៉ាន់ ណា​រិ​ទ្ធ ៨/ លោក ដាង ចំរើន ៩/ លោក ញឹម គិ​ម​ញុ​ល ១០/ លោក ហេង ដា​ណា​រ៉ូ ១១/ លោក អ៊ី​សា ឧស្មាន និង​១២/ លោក ម៉ន ផល្លា៕