សិស្ស៥នាក់ស្លាប់ និងរបួសក្នុងករណីបាញ់ប្រហារ​នៅ​អនុវិទ្យាល័យ​មួយ​នៅក្នុង​រដ្ឋ California​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2019 ក+ ក-

អាមេរិក ​៖ យ៉ាងហោចណាស់សិស្សសាលាចំនួន២​នាក់ ក្នុងនោះ​មាន​ស្រី​អាយុ១៦​ឆ្នាំ និង​ប្រុស​អាយុ ១៤​ឆ្នាំ​ត្រូវបាន​ស្លាប់​ និង៣​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ នៅឯ​អនុវិទ្យាល័យ​មួយ​នៅក្នុង​រដ្ឋ California​។​

​ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ម៉ោង០៧ និង៣៨​នាទី​ ម៉ោង​ក្នុងស្រុក នៅឯ​វិទ្យាល័យ Saugus នៅ​ទីក្រុង Santa Clarita ភាគ​ខាងជើង​ទីក្រុង Los Angeles នៅ​ប៉ុន្មាន​នាទី​មុន​ថ្ងៃ​បវេសនកាល​ចូលមក​ដល់​។ ជនសង្ស័យ​ភេទ​ប្រុស​អាយុ១៦​ឆ្នាំ​ម្នាក់​ដែល​បាញ់​ខ្លួនឯង​រងរបួស​ផងដែរ នោះ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​ឃុំខ្លួន​។

​សូមជម្រាបថា សាលារៀន​នៅ​សហរដ្ឋអាមេរិក​ជាច្រើន បាន​អនុវត្ត​ការធ្វើ​សមយុទ្ធ​ទប់ស្កាត់​ការបាញ់ប្រហារ ដ៏​សកម្ម​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បន្ទាប់ពី​ការវាយប្រហារ​ដ៏​សាហាវ​នៅ​ទូទាំងប្រទេស​៕