MRC ៖ បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមនឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2019 ក+ ក-

ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ (MRC) បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយព្រមានពីការវាយប្រហារ បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានបន្ទាន់បានបញ្ជាក់ថា គ្រោះរាំងស្ងួតនឹងវាយប្រហារធ្ងន់ធ្ងរ មកលើប្រទេសកម្ពុជា និងប្រទេសបីទៀតរួមមាន ថៃ វៀតណាម និងឡាវ។ តែប្រទេសថៃ និងប្រទេសកម្ពុជា នឹងរងនូវការវាយប្រហារនេះ ខ្លាំងជាងប្រទេសឡាវ និងប្រទេសវៀតណាម។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីការវិភាគទិន្នន័យបឋមរបស់ គណៈកម្មការទន្លេមេគង្គ បានបង្ហាញថា គ្រោះរាំងស្ងួតបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ ក្នុងកំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងបាតុភាពអែល នីណូ (El Nino) ដែលបង្កឲ្យមានកំដៅ និងរំហួតខ្ពស់ខុសប្រក្រតី៕

ខាងក្រោមជាសេចក្តីសេចក្តីប្រកាសព័ត៌មានបន្ទាន់របស់គណៈកម្មការទន្លេមេគង្គ ៖