ចិន​ដកតំណែង​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ប្រចាំខេត្ត Hubei
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2020 ក+ ក-

​ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែកុម្ភៈ​ថា​ប្រទេស​ចិន​បាន​ដកតំណែង​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ប្រចាំខេត្ត Hubei ដែលជា​ចំណុចកណ្តាល​នៃ​ការផ្ទុះ និង​រីក​រាលដាល​ដំបូង​របស់​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19 ដែល​បានសម្លាប់​មនុស្ស ១.៣៥៥ នាក់​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។

​បើតាម​របាយការណ៍​ថា លោក Jiang Chaoliang ត្រូវបាន​ដកចេញ​ពី​តំណែង ជា​អគ្គលេខា​បក្សកុម្មុយនិស្ត​ប្រចាំខេត្ត Hubei ហើយ ដោយ​ត្រូវ​ដាក់ជំនួស​វិញ​ដោយ​លោក Ying Yang ដែលជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ទីក្រុង​សៀង​ហៃ ខណៈ​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត​ក្នុង​ខេត្ត ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការដកតំណែង​នេះ​បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការផ្ទុះ​កំហឹង និង​រិះគន់​ពី​សំណាក់​ប្រជាជន​លើ​បណ្តាញ​សង្គម​ចិន ជុំវិញ​ការស្លាប់​របស់លោក​វេជ្ជ​បណ្ឌិត Li Wenliang៕