រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង​ឆ្លង​កូ​រ៉ូ​ណា COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

ប៉ារីស ៖ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​បារាំង ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា លោក ហ្វ្រាំង រី​ស្ទឺ​រ ដែលជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង ត្រូវបាន​ឆ្លង​វីរុស COVID-19 បន្ទាប់ពី​បាន​ជួប​ជាមួយ​សមាជិកសភា​ជាច្រើនរូប​នៅក្នុង​សភាជាតិ​បារាំង​នាពេល​កន្លងទៅ ខណដែល​សមាជិកសភា​បារាំង​ចំនួន​៥​រូប​ក៏​ឆ្លង COVID-19 នេះ​ផងដែរ។​

​លោក អូ​លី​វា វែ​រ៉ង់ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង​បាន​ថ្លែងប្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយ កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា​លោក Franck Riester កំពុង​ស្ថិតនៅ​ក្នុងផ្ទះ​ដោយមាន​ស្ថានភាព​សុខភាព​ប្រក្រតី​។​

​សូមជម្រាបថា បារាំង​មាន​ករណី​ឆ្លង COVID-19 ច្រើនជាង ១,២០០​ករណី និង​អ្នកជំងឺ ១៩​នាក់​បាន​ស្លាប់​។ ចំនួន​នេះ​បានធ្វើឱ្យ​បារាំង ក្លាយជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បំផុត​នៅ​អឺរ៉ុប បន្ទាប់ពី​អ៉ី​តា​លី ៕