ចំនួន​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​នៅ​ចិន​កើន​ដល់៣.១៥៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2020 ក+ ក-

ប៉េកាំង ៖ យោងតាម​គណៈកម្មាធិកា​រ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន​បានអោយដឹង​ចំនួន​អ្នកស្លាប់​ដោយសា​រវិ​រុស​កូ​រ៉ូ​ណា​ថ្មី​ឬ COVID-១៩ នៅ​ទូទាំង​ប្រ​ទស​ចិន​បាន​កើនឡើង​ដល់​៣.១៥៨ នាក់​ហើយ ខណៈ​ចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់​៨០.៧៧៨ នាក់​។​ នេះ​បើ​តាម​ប្រភពពី CGTN។

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ពេញ​មួយថ្ងៃ​ម្សិលមិញ មាន​អ្នក​ឆ្លង​ថ្មី​នៃ COVID-១៩ ចំនួន​២៤​ករណី​បន្ថែមទៀត និង​មនុស្ស​ចំនួន​ស្លាប់​២២ នាក់​បន្ថែមទៀត។​

​នៅ​ថ្ងៃ​ដដែល​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយថា​អ្នកជំងឺ​១.៥៧៨ នាក់​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ដោយ​នាំ​ឲ្យ​ចំនួន​អ្នកជា​សេះ​ស្ប់​យ​សរុប​កើន​ដល់ ៦១.៤៧៥ នាក់​នៅ​ទូទាំង​ប្រ​ទស​ចិន​៕