ចំនួន​អ្នក​ឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើន​ដល់​៧.៩៧៩ នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2020 ក+ ក-

​សេ​អ៊ូ​ល ៖ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ (KCDC) បាន​ឲ្យ​ដឹងថា​នៅ​ព្រឹក​នេះ​ថា ចំនួន​អ្នក​ឆ្លង​វិ​រុស​កូ​រ៉ូ​ណា​ថ្មី​ឬ COVID-19 នៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​ដល់​៧.៩៧៩ នាក់​ហើយ បន្ទាប់ពី​បាន​រកឃើញ​មនុស្ស​១១០​នាក់​បន្ថែមទៀត​បាន​ផ្ទុក​ជំងឺ COVID-19។ ​នេះ​បើ​យោងតាមសារព័ត៌មាន CGTN ។​

​អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មនុស្ស​ចំនួន ៦៧ នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​នេះ​ដែល​ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់​។ KCDC បាន​បញ្ជាក់ថា មកដល់ពេលនេះ​មាន​មនុ​ស្សរុប​ចំនួន១៧៧នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​ជា​សេះ​ស្បើយ​៕