កម្ពុជា សម្រេច​បិទ​មិនឱ្យនាវាអ្នកដំណើរ​បរទេស​ចូលចតឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2020 ក+ ក-

ភ្នំពេញ ៖ អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បាន​សម្រេច​ផ្អាការអនុញ្ញាតចូល​នៃនាវា​ដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមក​ក្នុងកម្ពុជាពីថ្ងៃទី១៣ មីនា ឆ្នាំ​២០២០ រហូត​ដល់​មានការ​សម្រេច​ជាថ្មី។ នេះបើតាមសេចក្តី​ជូនដំណឹងរបស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ។

គោលបំណង​នៃការ​ផ្អាកខាងលើនេះ គឺដោយ​មានការចាំបាច់​ក្នុងការបង្ការ​ការីករាលនៃជំងឺ COVID-19 ពី​អ្នក​ដំណើរបរទេស ដែល​ធ្វើដំណើរ​តាមនាវា៕