កម្ពុជានឹងមានសីតុណ្ហភាពចន្លោះពី ២៤ ដល់ ៣៧អង្សាសេ ចាប់ពីថ្ងៃទី១ ដល់ទី ៧ ខែមេសា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2020 ក+ ក-

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ស្ថានភាពអាកាសនៅកម្ពុជា នឹងមានសីតុណ្ហភាពអប្បបរមាពី ២៤-២៧អង្សាសេ និងអតិបរមាពី៣២-៣៧អង្សាសេ។

ក្រសួងធនធានទឹក បានជូនដំណឹងថា ក្នុងរយ:ពេលនេះ តាមតំបន់មួយចំនួននៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅបង្គួរ។

ក្រសួងក៏អំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានចាប់ពីថ្ងៃទី០២-០៦ ខែមេសា ខាងមុខ៕