កម្ពុជា​ព្យាបាលទារក​អាយុ​៤​ខែ ជាសះស្បើយ​ពី​ជំងឺ COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា ទារក​ម្នាក់​ភេទ​ប្រុស​អាយុ០៤​ខែ ជា​កូនបង្កើត​របស់​ជនជាតិ​បារាំង ដែល​ទើបបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ COVID-19 ហើយ ត្រូវបាន​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កុមារ​ជាតិ​។

​សូមជម្រាបថា តាម​របាយការណ៍​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ម្សិលមិញ​ករណី​ថ្មី​រកឃើញ​វិជ្ជមាន COVID-19 ចំនួន ០៤​នាក់ គឺ​ ៖
​ក​- បុរស​ជនជាតិ​បារាំង អាយុ ៦៧​ឆ្នាំ និង​ស្ត្រី​ជនជាតិ​បារាំង​អាយុ៦៧​ឆ្នាំ វិជ្ជមាន​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​នៅ​ព្យាបាល​ក្នុង​សណ្ឋាគារ​ក្នុង​ក្រុងព្រះសីហនុ​។ បុគ្គល​ទាំងពីរ​រូបនេះ ជា​អ្នកទេសចរ​បារាំង​នៅក្នុង​ក្រុម​ជាមួយ​អ្នកទេសចរ​បារាំង​ជាង៣០​នាក់ ដែល​មួយចំនួនធំ​បាន​រកឃើញ​មានវី​រ៉ុ​ស​កូ​វីដ​១៩ ក្នុងពេល​កន្លងមកនេះ​។​
​ខ​- ស្ត្រី​អាយុ៥៩​ឆ្នាំ ជនជាតិ​បារាំង វិជ្ជមាន​កូ​វីដ​១៩ ជា​អ្នក​នៅក្នុង​ចំណោម​ក្រុម​ទេសចរ​បារាំង​ចំនួន ០៤​នាក់​ផ្សេង​ពី​ក្រុម​ខាងលើ ដេ​ល​បាន​រកឃើញ​ក្នុង​ក្រុម​នេះ មាន​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​០២​នាក់ ដំបូង​គេ ត្រូវបាន​ដាក់​ឲ្យ​ព្យាបាល​នៅ​សណ្ឋាគារ​ក្នុង​ក្រុងព្រះសីហនុ​។​
​គ​- បុរស​អាយុ ៤០​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី វិជ្ជមាន​វីរុស​កូ​វីដ​១៩ ជា​អ្នកដំណើរ​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ពាមជីកង​. ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវបាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។ បុរស​រូបនេះ ជា​ក្រុម​មក​ធ្វើការ​ការងារ​សាសនា​មាន​គ្នា​ចំនួន ០៨​នាក់ ដែល​ចំនួន ០៧​នាក់ លើក​មុន បាន​រកឃើញ​មាន​វីរុស​កូ​វីដ​១៩ នៅ​ស្រុក​កងមាស​នេះដែរ​។​
​តួលេខ​សរុប​នៅក្នុង​ង​ប្រទេស​កម្ពុជា នៃ​អ្នក​កើតមាន​ជំងឺ​កូ​វីដ​១៩ មាន​សរុប​ចំនួន ១១៤​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ សរុប​ចំនួន ៣៥​នាក់៕