សិង្ហបុរីរកឃើញអ្នកឆ្លងCOVID-19ថ្មី ចំនួន៣៣៤ករណីបន្ថែមទៀត
សឹង្ហបុរី ៖ ប្រទេសសឹង្ហបូរីបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន៣៣៤នាក់បន្ថែមទៀតកាលពីម្សិលមិញនាំឲ្យចំនួនអ្នកឆ្លងវីរ៉ុសនៅទូទាំងប្រទេសកើនឡើងដល់៣.២៥២នាក់។ នេះបើយោងតាមប្រភពពី CNA។
ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសជនជាតិសិង្ហបុរីវ័យ៧០ ឆ្នាំនាំម្នាក់ទៀតបានស្លាប់ ដោយសារជំងឺ COVID-19 កាលពីម្សិលមិញ បាននាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 នៅសិង្ហបុរី កើនឡើងដល់១០នាក់។
ដោយឡែកអ្នកជំងឺ២៥នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ កាលពីម្សិលមិញនាំឲ្យចំនួនជាសះស្បើយ ពីជំងឺ COVID-19 ចំនួន៦១១ នាក់៕