ព្រឹកនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2020 ក+ ក-

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅវេលាម៉ោង៨៖៣០ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។ ពិធីប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌។

យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួន នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត៕