បង្ក្រាបសង្វៀនជល់មាន់១កន្លែងនៅស្រុកជេីងព្រៃ ឃាត់ខ្លួន១០នាក់ដកហូតយានយន្ត១៧គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2020 ក+ ក-

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ដឹកនាំដោយលោកអធិការរងនគរបាលស្រុកជើងព្រៃ និងដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ដោយឃាតុ់ខ្លួនអ្នកញៀនល្បែងចំនួន១០នាក់។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រុមអ្នកញៀនល្បែងទាំង១០នាក់មានឈ្មោះ ៖
១-ឈ្មោះ មាន ច្រឹង ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទទាល ឃុំរវាង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
២-ឈ្មោះ ឈឿន ឈន់ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
៣-ឈ្មោះ សុឹម សុី ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង
៤-ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុលដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
៥-ឈ្មោះ សួន ឈឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាពរ ឃុំត្រពាំងពរ ស្រុក ខេត្ត
៦-ឈ្មោះ យ៉ាន យ៉ាត ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រដាស់ ឃុំតាំងត្រពាំង ស្រុកបាធាយ ខេត្តកំពង់ចាម
៧-ឈ្មោះ ពុត ពេជ្យ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្របែក ឃុំជេីងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម
៨-ឈ្មោះ លី សុខអាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រះស្រឹង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម
៩-ឈ្មោះ សួស សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិងូង ឃុំសូពិទ្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
១០-ឈ្មោះ ណៃ ផានិត ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុលដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។

សម្ភារៈដកហូតរួមមាន ៖ ១-មាន់ងាប់ ចំនួន ០២ក្បាល
២-កន្រ្តក់ដាក់មាន់ ចំនួន ០១
៣-ម៉ូតូចំនួន ១៣គ្រឿង
៤-កញ្ចក់បាំងមាន់ ចំនួន ០១
៥-ហាន់តោអាប៉ោង ចំនួន០១
៦-រថយន្តចំនួន ០៤គ្រឿង
៧-ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយម៉ឺនរៀល)
៨-ប្រាក់ដុល្លាចំនួន១០០០ដុល្លា (មួយពាន់ដុល្លា)
៩- សំបកស្គុតរុំជេីងមាន់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕