អតីត​តារា​កំប្លែង នាង ខ្មឹ​ប ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2020 ក+ ក-

 ​ភ្នំពេញ ៖ អតីត​តារា​កំប្លែង នាង រ៉េ​ន សុធា​រី ហៅ​ខ្មឹ​ប​និង មនុស្ស​៦​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បារ ចតុមុខ ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្រះចក ។​

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា សង្ស័យ​ចំនួន​៧​នាក់​មាន ៖ ១/​ឈ្មោះ ឈួន សំណាង ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ទីតាំង​ខាងលើ (​ជួញដូរ​)។​ ២/​ឈ្មោះ ឈួន រ៉ា​ទី ភេទ​ស្រី ជនជាតិខ្មែរ ស្នាក់នៅ​ទីតាំង​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​ (​ប្រើប្រាស់​) ។​ ៣/​ឈ្មោះ វណ្ណា វ​ណ្ណី ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ ​(​ប្រើប្រាស់​)។​ ៤/​ឈ្មោះ រ៉េ​ន សុធា​រី (​ហៅ ខ្មឹ​ប​) ភេទ​ស្រី ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ ​(​ប្រើប្រាស់​)។​ ៥/​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​)។​ ៦/​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិត​ប្រា​ដក​ (​ប្រើប្រាស់​)។​ ៧/​ឈ្មោះ ម៉ៅ ម៉ាប់ ភេទ​ស្រី ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​) ។​

​ដោយឡែកវត្ថុតាង​ដកហូត​រួមមាន ៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់ , ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចាត់ការ​បន្ត​តាម​នីតិវិធី មុន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់៕