ប្រជាពលរដ្ឋចំនួន១៦៦គ្រួសារព្រមទទួលយកដីសម្បទានសង្គមកិច្ច ដែលរដ្ឋចែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ នៅក្នុងកិច្ចជំនួបពិភាក្សារកដំណោះស្រាយបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋនៅភូមិកំពេញ ឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះលោក អ៊ុង វុទ្ធីអភិបាលរងខេត្តតំណាងអោយ ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តខេត្តព្រះវិហារ  បានដឹកនាំមន្រ្តីរាជការនិងគណកម្មការដោះស្រាយដីធ្លីថ្នាក់ខេត្តចុះដោះស្រាយជួនប្រជាពលរដ្ឋចំនួន ១៦៦គ្រួសារដែលមានទីតាំងស្ថិតនៅភូមិកំពេញឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ក្ន្ងុងនាមលោកតំណាងអោយឯកឧត្តមអភិបាលខេត្តលោកខិតខំដោះស្រាយជូនប្រជាពលរដ្ឋណាមួយមិនអោយអត់ដីស្រែធ្វើនោះទេលោកលើកឡើងថាក្នុងនាមលោកដែលជាថ្នាក់ដឹកនាំដែលប្រសូត្រចេញពីប្រជាពលរដ្ឋ លោកចង់អោយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណានៅពេលមានបញ្ហាអ្វី១នឹងកើតឡើងត្រូវនៅអោយកៀករវាងថ្នាក់ដឹកនាំនឹងបងប្អូនប្រជាពលរដ្ឋដោយលោកបានសង្កត់ធ្ងន់ថាបើសិនបងប្អូនមានបញ្ហាអ្វី១នឹងកើតឡើងហើយបងប្អូននៅគម្លាតឆ្ងាយពីថ្នាក់ដឹកនាំនោះអញ្ចឹងផលលំបាក់សម្រាប់ថ្នាក់ដឹកនាំក្នុងការកដំណោះស្រាយជូនបងប្អូននោះៗវាដោះស្រាយមិនចេញនោះឡើយ។

លោកបានបន្តរទៀតថា យ៉ាងណាមិញដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិកំពេញឃុំយាងខាងលើនេះជាដើមដែលបងប្អូនកំពុងមានបញ្ហារឿងដីធ្លីសពថ្ងៃនេះក្នុងនាមលោកដែលជាថ្នាក់ដឹកនាំខេត្តគឺលោកចង់អោយបងប្អូនលើកយកបញ្ហារបស់បងប្អូនទាំងអស់យកមកដាក់លើតុដើម្បីជជែកពិភាក្សានឹងរកដំណោះស្រាយដោយលោ កក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាត្រូវចូលរួមគោរពច្បាប់អោយបានទាំងអស់គ្នា។ យ៉ាងណាមិញដូចករណីដែលបងប្អូនកំពុងទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នាពេលបច្ចុប្បន្ននេះជាដើមក្នុងនាមអាជ្ញាធរតែងតែព្យាយាមរកដំណោះស្រាយជូនបងប្អូនតាមកាដោះដូរដោយរកកន្លែងដីណាមួយដែលមិនមានផលប៉ះពាល់នឹងដីរបស់រដ្ឋនោះដើម្បីជាថ្នូរសម្រាប់ដោះដូរជូនបងប្អូនដោយមិនទុកអោយបងប្អូនណាម្នាក់រស់នៅដោយអត់ដីនៅនោះឡើយ។

ជាមួយគ្នានោះលោក អភិបាលរងខេត្តបានបញ្ជាក់ថា ដោយមួយរយះកាលកន្លងមកមានក្រុមប្រជាពលរដ្ឋមកខេត្តផ្សេងបាននាំគ្នាមកចាប់នឹងទន្រ្ទានដីរបស់រដ្ឋ ។

បន្ទាប់ពីប្រជុំពិភាក្សា រិះរកតំណោះស្រាយអស់រយះពេលជិត២ម៉ោងរួចមក ទើបប្រជាពលរដ្ឋចំនួន១៦៦គ្រួសារបានទទួលយកយោបល់ដែលឯកឧត្តមបានលើកឡើងខាងលើក៏ព្រមទទួលយកដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានផ្តល់ជូន អោយស្របច្បាប់ និងមានប្លង់កាន់កាប់ និងប្លង់រឹងថែមទៀតផង

ដូច្នេះអាជ្ញាធរថ្នាក់ស្រុកក៍បានបញ្ជាក់ដល់បងប្អូន ប្រជាពលរដ្ឋថា ការដោះស្រាយរឿងដីរបស់បងប្អូននាពេលនេះគឺបងប្អូនបានទទួលសំណើររបស់អាជ្ញាធរចឹងរង់ចាំគណៈកម្មាធិការចាត់ចែងជូនបងប្អូន៕ ដោយ ៖ កូវ ប៊ុនហេង