លោក ដួង សំនៀង អញ្ជើញបើកកិច្ចប្រជុំពិនិត្យពង្រៀងរបាយការណ៍សកម្មភាពការងារយោធាឆមាសទី១ ឆ្នាំ២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2020 ក+ ក-

ព្រះវិហារ ៖ ប្រជុំបូកសរុបលទ្ធផលការងារយោធា ឆមាសទី១ ឆ្នាំ២០២០ គិតចាប់ពីរថ្ងៃទី២៥ ខែធ្នូរ ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នឹងដាក់ចេញទឹសដៅការងារយោធារ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដោយមានការអញ្ចើញចូលរួមពីរសំណាក់មេបញ្ជាការវរសេនាតូចទាំង៤ចំនុះអោយកងពលដើម្បីធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៍ រិះរកចំនុចខ្លាំង និងខ្សោយ ដើម្បីអនុវត្តបន្ត ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានមានប្រសាសន៍ថា៖ ដើម្បីឆ្លើយតបទៅនឹងក្តីសង្ឃឹម របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក នៅគ្រប់បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ នៅតាមគោលដៅខ្សែរត្រៀមជួរមុខ បណ្តោយព្រំដែនកម្ពុជា-ថៃ ធ្វើយ៉ាងត្រូវខិតខំប្រឹងប្រែងបន្ត នៅក្នុងការការពារ គ្រប់គ្រងឲ្យបានរឹងមាំ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ។

ឧត្តមសេនីយ៍ទោ ដួង សំនៀង បានថ្លែងនូវការកោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​អនុវត្ត​តួនាទី​ និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ របស់នាយ ពលទាហាន និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បី​ឈាន​ទៅ​សម្រេច​ភារកិច្ច​ កាន់តែ​ល្អ​ប្រសើរ​ជូន​ជាតិ​ មាតុភូមិ​ និង​ប្រជាជន​នៃ​យើង​។

ជាចុងបញ្ចប់ លោកក៏បានណែនាំឲ្យអោយបងប្អូននាយទាហាន ទាំងអស់ត្រូវកូវថែរក្សាសុខភាព មានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕  ដោយ ៖ កូវ ប៊ុនហេង